កម្មករ​សំណង់​ម្នាក់​ឆក់​ចរន្តអគ្គិសនី​សន្លប់ សង្ឃឹមរ​ស់តិច

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច កម្មករ​សំណង់​ម្នាក់​បាន​ឆក់​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​រហូត​ដល់​សន្លប់ ខណៈ​កំពុង​កាន់​ម៉ូ​ទ័​រ​ក្នុង​ពេលធ្វើការ ហើយ​ត្រូវ​មិត្ត​រួមការ​ងារ​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ដោយ​លើក​ជន​រង​គ្រោះ​កប់​ជាមួយ​នឹង​ដីខ្សាច់ តែ​នៅ​តែ​មិន​អាច​ដឹងខ្លួន ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០២ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​បុរី​ប៊ុ​ន​ហួ ក្នុងភូមិ​ព្រៃ ព្រីង​ខាងត្បូង សង្កាត់​ចោម​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឯក កឿ​ន អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ទោះបីជា​យ៉ាងណា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​សង្ឃឹមរ​ស់តិច​ណាស់ ។