អាមេរិកបញ្ជូន កងកម្លាំងពិសេស លួចវាយឆ្មក់ក្រុម IS នៅស៊ីរី និងអ៊ីរ៉ាក់

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួង ការពារជាតិអាមេរិក លោក Ash Carter បានបញ្ជាក់ថា មន្ទីរបញ្ចកោណបាន បញ្ជូន កងកម្លាំង ប្រតិបត្តិការពិសេស ដើម្បីធ្វើការវាយឆ្មក់ កម្ទេចក្រុមឧទ្ទាមឥស្លាមនិយម IS នៅទូទាំង ប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ប្រតិបត្តិការ ពិសេស ទាំងនេះ នឹងបើកការវាយឆ្មក់ ដើម្បីរំដោះចំណាប់ខ្មាំង និងស៊ើបអង្កេត រួមទាំងចាប់ខ្លួនមេក្លោង របស់ក្រុម ISIL ថែមទៀត។ លោកបន្ថែមទៀតថា កិច្ចបង្កើតឲ្យមាន កងកម្លាំងប្រតិបត្តិការពិសេសនេះ អាចចេញជាលទ្ធផល ដោយសារមានការ សម្របសម្រួលយ៉ាងពេញលេញពីរដ្ឋាភិបាលអ៊ីរ៉ាក់។

លោកបានបន្ដបន្ថែមទៀតថា ការប្រហារនៅអ៊ីរ៉ាក់ជាការតបតាមការស្នើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងផ្ដោត សំខាន់ លើការដណ្ដើមយកព្រំដែន និងការហ្វឹកបាត់សមត្ថភាពរបស់ កងកម្លាំង សន្ដិសុខរបស់ពួកគេ។ ក្រោយពីការ លួចវាយប្រហារនៅអ៊ីរ៉ាក់ ប្រតិបត្តិការបន្ដ នឹងធ្វើនៅប្រទេសស៊ីរី វិញម្តង៕

អាមេរិកបញ្ជូន កងកម្លាំងពិសេស លួចវាយឆ្មក់ក្រុម IS នៅស៊ីរី និងអ៊ីរ៉ាក់