បាតុករ ១៥០ នាក់ បាន​ផ្ទុះ​ហិង្សា​កម្ទេច​ទ្វារ​តុលាការខេត្ត​រន​គិរី តាមរក​តំណាង​៣​នាក់ ដែល​តុលា​ការចាប់​ដាក់គុក​

រតនគីរី: នៅ​ម៉ោង​១​រសៀល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៥ ក្រុមបាតុករ ១៥០ នាក់ បាន​ផ្ទុះ​ហិង្សា កម្ទេច​ទ្វារ​តុលាការខេត្ត​រន​គិរី និង​បាននាំគ្នា​សំរុក​ចូលទៅ​លុកលុយ​ក្នុង​បរិវេណ​តុលាការខេត្ត​រន​គិរី ដើម្បី​តាមរក​តំណាង​របស់​ពួកគាត់់​
៣​នាក់ ដែល​តុលាការ ចាប់​យកទៅ​ដាក់គុក​។​

​លោក​ឆាយ ធី ប្រធាន​អង្គការ​អាដហុក ប្រចាំខេត្ត​រតនគិរី បាន​មានប្រសាសន៍​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា "​ពលរដ្ឋ​តវ៉ា​កម្ទេច​ទ្វារ​តុលាការខេត្ត​រន​គិរី​ពី​ការចាប់​តំណាង​របស់​ពួកគាត់់​៣​នាក់​យកទៅ​ដាក់គុក​ក្នុងពេល​សវនាការ​រឿង​ជម្លោះដីធ្លី​ដីធ្លី​។ បាតុករ ១៥០ នាក់​បាន​សំរុក​ចូលទៅ​លុកលុយ​ក្នុង​បរិវេណ​តុលាការ​ដើម្បី​រក​ពួកគាត់​ដោយសារ​សមត្ថកិច្ច​ចាប់​តំណាង​ពួកគាត់​ចាប់ខ្លួន​ចេញ​តាម​ទ្ធា​រ​ក្រោយ​"​។​

​លោក​ឆាយ ធី បាន​បន្តថា អយុត្តិធម៌​ក្នុងសង្គម​កើតឡើង​ហូរហែរ​ក្នុង​ទឹកដី​ប៉ែក​ឥសាន ។ ព្រៃឈើ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ដី​ត្រូវបាន​ជួល​ឲ្យ​ក្រុមហ៊ុន​យួន​យ៉ាង​សន្ធឹកសន្ធាប់ តើ​រាស្ត្រ​ខែ្មរ​បន្ត​ការរង​ទុក​តទៅទៀត​?

​ប្រភព​ពីមុខ​តុលាការខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា មានការ​តវ៉ា​មួយ​ដែលមាន​មនុស្ស​លើសពី ១០០ នាក់ ចំពោះ​ការទាមទារ​ដី​ដែល​ប្រធានរដ្ឋសភា​អន្តរាគមន៍​នៅមុខ​តុលាការ តែ​ផ្ទុយទៅវិញ​បែរ​ចាប់ខ្លួន​តំណាង​អ្នក​តវ៉ា​ទៅវិញ ទី​១-​ជ្រឹង ទូច ២-​អែម ចាន់ និង​៣-​សូទ្រ សឿន​។ អ្នក​ទាំងបី​មានឈ្មោះ​ក្នុង​លិខិត​អន្តរាគមន៍​ប្រធាន​សភាជាតិ​កម្ពុជា​៕