សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ ប្តឹង​ថា សាងសង់​សំ​យ៉ាប​ផ្ទះ លើដី​សាធារណៈ

ស្វាយរៀង: គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ១៣៤​ម៉ែត្រ ទទឹង ៥,៥​ម៉ែត្រ ស្ថិតនៅត្រង់​ចំនុច​ផ្សារ​ប្រ​សូ​ត្រិ​ចាស់ ក្នុងភូមិ​ប្រ​សូ​ត្រិ​ទី​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ ៦៤​គ្រួសារ បាន​លើកគ្នា​មក​តវ៉ា និង​ឃាត់​គ្រឿង ឲ្យ​ផ្អាក​ការ​ឈូសឆាយ ចាក់​ខ្សាច់ ដើម្បី​ស្ថាបនា​ធ្វើ​ផ្លូវ​បេតុង​នោះ កាលពី​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ខណៈដែល​វិវាទ​ដំណោះស្រាយ​បញ្ហា​ពង្រីក​ផ្លូវ​របស់លោក​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ម្នាក់ នៅ​សាកលវិទ្យាល័យ​ស្វាយរៀង  នៅ​ពុំទាន់​ដោះស្រាយ​ចេញ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នោះ មាន​ប្រវែង ១៣៤ ម៉ែត្រ ទទឹង ៥,៥ ម៉ែត្រ ដែលជា​គម្រោង​របស់​សាលាស្រុក​ស្វាយទាប ត្រូវបាន​ក្រុមហ៊ុន អូ អេស ស៊ី ដែលជា​អ្នកដេញថ្លៃ​គម្រោង​នេះ​បាន ហើយ​នៅពេល​កន្លងមក ត្រូវបាន​ប្រជាពលរដ្ឋ​ស្នើសុំ​ពង្រីក ៨​ម៉ែត្រ ឲ្យ​ស្មើនឹង​ផ្លូវ​ចាស់​ពីមុន ក៏ប៉ុន្តែ​នៅ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​បោះបង្គោល​ធ្វើការ​វាស់វែង​ជាក់ស្តែង​វិញ​នោះ ស្រាប់តែ​គម្រោង​ពង្រីក​ផ្លូវ​នោះ គឺ​ប៉ះពាល់ ៦​គ្រួសារ ប៉ុន្តែ ១​គ្រួសារ មិន​យល់ព្រម ដោយ​មូល​ហេតុថា ការពង្រីក​ផ្លូវ​នោះ ត្រូវ​ចូល​ប្រហែល ២​ម៉ែត្រ ហេតុ​ដូច្នេះហើយ ទើប​ប្រជាពលរដ្ឋ​ទាំង ៦៤​គ្រួសារ​នោះ បានដាក់​បណ្តឹង​ទៅ​លោក​អភិបាលស្រុក​ស្វាយទាប ដោយ​កើតទុក្ខ​មិន​សុខចិត្ត សូម​ប្តឹងតវ៉ា​ចំពោះ​ឈ្មោះ ឥន លីន ជា​សាស្ត្រាចារ្យ​ច្បាប់ បង្រៀន​នៅ​សកល​វិទ្យាល័យ​ស្វាយរៀង ដែល​បាន​សាងសង់​ផ្ទះ​បំពាន​លើដី​ផ្លូវ​សាធារណៈ ចូល​តាមផ្លូវ​មក​ផ្ទះ​របស់​ពួកគាត់​ទាំងអស់គ្នា ដែល​ធ្វើ​ឲ្យ​ផ្លូវ​មាន​លក្ខណៈ​តូចចង្អៀត​ពិបាក​ក្នុងការ​ធ្វើដំណើរ​ចេញចូល​។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ឥឡូវនេះ អាជ្ញាធរ​ដែនដី បាន​សាងសង់​ផ្លូវ​នេះ ជួន​ប្រជាពលរដ្ឋ ហើយ​ឈ្មោះ ឥន លីន មិន​ព្រម​រុះរើ​សំ​យ៉ាប​ផ្ទះ ដែល​ប៉ះពាល់​លើផ្លូវ​នេះ​ទេ​។ ហេតុនេះហើយ ទើប​ពួកគាត់​ទាំងអស់គ្នា សំណូមពរ​លោក​អភិបាលស្រុក​ស្វាយទាប ជួយ​សម្រួល​ដោយ​ឲ្យ​លោក ឥន លីន រុះរើ​សំ​យ៉ាប​ផ្ទះ​ដែល​សង់​ចូល​ដី​ផ្លូវ​សា​ធាណៈ ចេញ​មុនពេល​សាងសង់​ផ្លូវ​នេះ​។​

​ប្រជាពលរដ្ឋ បាន​អះអាងថា បើ​លោក ឥន លីន មិន​ព្រម​រុះរើ​សំ​យ៉ាប​ផ្ទះ​ចេញ​ទេ ពួកគាត់​ទាំងអស់គ្នា មិន​ព្រម​នៅ​ស្ងៀម​ឡើយ​។ ពាក់ព័ន្ធ​ករណីនេះ គេ​សង្កេត​ពុំ​ឃើញ​មាន​មន្ត្រី​សាលាស្រុក ឬ​មន្ត្រី​ណាមួយ ចេញមុខ​មក​មើល​ហេតុការណ៍​នេះឡើយ​។
​ដោយឡែក សមត្ថកិច្ច​បានមក​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ឲ្យ​មាន​ភាពស្ងប់ស្ងាត់ ជៀសវាង​កើតមាន​អំពើហិង្សា ព្រមទាំង​ឃាត់​គ្រឿងចក្រ ឲ្យ​ផ្អាក​មិន​ឲ្យ​ដំណើរការ រង់ចាំ​រក​ដំណោះស្រាយ ពេល​ក្រោយ​ទៀត​៕​

សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ ប្តឹង​ថា សាងសង់​សំ​យ៉ាប​ផ្ទះ លើដី​សាធារណៈ

សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ ប្តឹង​ថា សាងសង់​សំ​យ៉ាប​ផ្ទះ លើដី​សាធារណៈ

សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ ប្តឹង​ថា សាងសង់​សំ​យ៉ាប​ផ្ទះ លើដី​សាធារណៈ

សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ ប្តឹង​ថា សាងសង់​សំ​យ៉ាប​ផ្ទះ លើដី​សាធារណៈ