អង្គការ​អន្តរជាតិ​រក​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ស្ថិត​ក្នុង​គ្រោះថ្នាក់

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ស្ថិត​ក្នុង​គ្រោះថ្នាក់ ដោយសារ​ភាព​ប្រមូល​ផ្ដុំ​នៃ​ម្ចាស់​កម្មសិទ្ធិ។

ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​ជា​អង្គការ​អន្តរជាតិ ឃ្លាំ​មើល​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក រក​ឃើញ​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា កំពុង​ជួប​ហានិភ័យ ដោយសារ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​ប្រមូល​ផ្ដុំ​ខ្លាំង។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ត្រូវ​បាន​ចងក្រង និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​គេហទំព័រ​ថ្មី​មួយ គឺ http://www.who-owns-the-media-kh.com

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។