សមត្ថកិច្ច​​​ឆ្មក់​ចូល​​ឆែក​ឆេរ​​ផ្ទះ​​ម៉ាស្សា និង​កោសជប់​​​យីហោ «ហេងយូរ» ក្រោយពី​មាន​ពាក្យបណ្តឹង​

​រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​រាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​កម្លាំង​ប៉ូលិស​​​អគ្គនាយកដ្ឋាន​ប្រឆាំង​​​ការ​ជួញ​ដូរ​​មនុស្ស​ និង​ការ​ពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ ​​សហការ​ជា​មួយ​សមត្ថកិច្ច​មូល​ដ្ឋាន បាន​ឆ្មក់​ចូល​ធ្វើ​ការ​ឆែក​ឆេរ​​ផ្ទះ​​ម៉ាស្សា និង​កោសជប់​ ​មួយ​កន្លែង ដែល​មាន​​យីហោ «ហេងយូរ» ​ស្ថិត​នៅផ្ទះ​លេខ​២១២C ផ្លូវ​លេខ​១៥៥ សង្កាត់​ទួល​ទំពូង​ទី១ ខណ្ឌ​ចំការ​មន ​​​​ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​​របស់​​អង្គ​ការ​មេត្រីអន្តរជាតិ​រួច​មក​ ។​

​ក្នុង​ប្រតិបត្តិ​ការ​ខាង​លើនេះ ​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឧត្តម​សេនីយ៍​ត្រី លី ឡាយ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​​​ការ​ជួញ​ដូរ​​មនុស្ស​ និង​ការ​ពារ​អនីតិជន ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក គង់ សំសារ៉េត ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​។​

​ក្រោយ​ពី​ឆែក​ឆេរ​ផ្ទះ​​ម៉ាស្សា និង​កោសជប់​​ ​​យីហោ «ហេងយូរ» នៅ​ល្ងាច​​ថ្ងៃ​ទី​២ ធ្នូ នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​​ស្ត្រី​ចំនួន​១៣នាក់ ដើម្បី​សាក​សួរ​ផង​ដែរ ៕

ព័ត៌មាន​ពិស្តារ​មានផ្សាយជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​