ច​ន ច័ន្ទ​លក្ខិណា និយាយថា​កុំ​ឲ្យ​ខ្មែរ​គ្នាឯង​មើលងាយ​

Sanofi

​ក្រោយ​បញ្ចប់​កម្មវិធី​ពានរង្វាន់​តារា​ឯក​សាំង​ហ្គា​ពួរ របស់​ស្ថានីយ៍ទូរទស្សន៍ PPCTV រួចមក ពិធី​ការិនី ឌួង ហ្សូ​រី​ដា ត្រូវបាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ ពី​ភាពខ្វះខាត​របស់​នាង​ក្នុង​កម្មវិធី​នោះ ហើយ​បន្ទាប់មក ច​នច័ន្ទ​លក្ខិណា ក៏បាន​បញ្ចេញ​នូវ​យោបល់​រិះគន់​តប​ទៅកាន់​មហាជន​ដែល​តាម​ចាប់កំហុស ឌួង ហ្សូ​រី​ដា វិញ​ផងដែរ ដោយ លក្ខិណា ព្យាយាម​ការពារ និង​លើកទឹកចិត្ត​ដល់​អ្នកមាន​អាជីព​សិល្បៈ​ដូចគ្នា ពិសេស ហ្សូ​រី​ដា ដូច​ប្អូនស្រី​របស់​នាង ។​

​ការរិះគន់​តប​វិញ​របស់ ច​ន ច័ន្ទ​លក្ខិណា បានចាត់ទុក​មហាជន​ដែល​មើល​ឃើញតែ​ភាពខ្វះខាត​របស់ ហ្សូ​រី​ដា ថា​ជាម​នុស្ស​ដែលមាន​សតិ​ជា​ដង្កូវ នៅ​មិនចេះ​ស្ងៀម ចេះ​សំដែង​ជា​ធ្វើបុណ្យ​តែ​ធាតុពិត​គឺ​ទង្វើ​ជា​បាប តែងតែ​គិត​អាក្រក់​លើ​អ្នកដទៃ ហើយ​នៅពេលនេះ នាង​បាន​បន្ថែមទៀតថា ដោយសារតែ​សំបូរ​អ្នក​រិះគន់​ផ្កាប់ មុខ​នេះហើយ ទើប​នាង​សុខចិត្ត​ក្រ​ខ្លួន និង ខំ​រកលុយ​ឲ្យ​កូន​រៀន​សាលា​ល្អ ដើម្បី​កុំ​ឲ្យ​ខ្មែរ​គ្នាឯង​មើលងាយ ។​

​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់ ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​នូវ​ពាក្យសម្ដី​វៃ​បក​ទៅកាន់​អ្នក​រិះគន់​វិញ ដែល​ចូលចិត្ត មើលងាយ​ខ្មែរ​គ្នាឯង ហើយ​ឲ្យ​តម្លៃ​ជាតិ​សាសន៍​ដទៃ ដោយ​នាង​បាន​សរសេរ​បង្ហាញ​ជា​សាធារណៈ​ថា «​អ្នកចេះ​ខ្លាំង​គឺ​ស្តាប់​មិនបាន អ្នកចេះ​តិច​គេ​ស្តាប់​បាន បើ​ខ្លាំង​និយាយ ម្តង​មើល pronunciation ម៉េច​ដែរ ? ព្រោះតែ​សំបូរ​អ្នក​រិះគន់​ផ្កាប់មុខ​បែបនេះហើយ បានជា​ខ្ញុំ​សុខចិត្ត​ក្រ​ខ្លួន និង ខំ​រកលុយ​អោយ​កូន​រៀន​សាលា​ល្អ ដើម្បី​កុំអោយ​ខ្មែរ​គ្នាឯង​មើលងាយ​ពេល​និយាយ​ភាសា​គេ​ម្តងៗ ខ្មែរ​គឺ​អញ្ចឹង បើ​ខ្មែរ​និយាយ​ភាសា​គេ​មិន​ច្បាស់ តិចតួច​នាំគ្នា​សើចចំអក រិះគន់​ទាល់តែ​គ្នា​ក្រាប​មុខ​និង​ភក់​បាន​ម្នាក់ៗ​សុខចិត្ត តែបើ​បរទេស​និយាយ​ភាសា​ខ្មែរ មិន​ច្បាស់ នាំគ្នា​អរ រំភើប ចង់​ហើប​គូថ​ពី​ដី អូយ​និយាយ​គួរអោយ​ស្រលាញ់ cute ពីរោះ​ណាស់ សុំ​និយាយ ម្តងទៀត​មក ចង់​ស្តាប់​ណាស់​. នេះ​បាន​ហៅថា​ខ្មែរ មែន​អត់​?» ។​

សូមបញ្ជាក់ថា ច​ន ច័ន្ទ​លក្ខិណា បាន​ព្យាយាម​ការពារ ឌួង ហ្សូ​រី​ដា យ៉ាងខ្លាំង ដោយ​ចាត់ទុក ហ្សូ​រី​ដា ដូចជា​ប្អូនស្រី​របស់​នាង​ដែរ ហើយ ហ្សូ​រី​ដា ផ្ទាល់ ក៏​អរគុណ​ចំពោះ​ការការពារ​របស់​បង​ស្រី​របស់​នាង​ម្នាក់នេះ យ៉ាង​ពេញទំហឹង​ផងដែរ ។ ​ខេមរា​


  

  



Related