ស្ថានភាព​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ចំណុច​អូរហុច​ឬ​ដាក់ហ៊ូត​ខេត្ត​មណ្ឌលគិរី

តំបន់​ព្រំដែន​ស​នៅ​ចន្លោះ​ច្រក​ទ្វារ​ព្រំដែន​ទ្វេ​ភាគី​ដាក់ដាំ ខេត្ត​មណ្ឌលគិរី និង​ច្រក​ទ្វារ​ព្រំដែន​ប៊ូប្រាំង ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម មក​ទល់​ពេល​នេះ​ឋិត​នៅ​ជា​តំបន់​ប្រទាញប្រទង់​គ្នា​មិន​ទាន់​មាន​ការ​វាស់វែង​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

ភាគី​នៃ​ប្រទេស​ទាំង​ពីរ ឯកភាព​គ្នា​រក្សា​ស្ថានភាព​បោះ​ទីតាំង​ដដែល មិន​អនុញ្ញាត​ឲ្យ​ភាគី​ណា​សាងសង់ ឬ​ធ្វើ​អ្វី​នៅ​តំបន់​ហាម​ឃាត់​នោះ​ទេ។ នៅ​តំបន់​ដាក់ដាំ នេះ រដ្ឋាភិបាល​វៀតណាម ក៏​ធ្លាប់​អះអាង​ថា ជា​ដី​របស់​ខ្លួន​ដែរ តែ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បដិសេធ។

សូម​រង់ចាំ​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វិសាល ដែល​បាន​ទៅ​ដល់​តំបន់​ព្រំដែន រាយការណ៍​ពី​ស្ថានភាព​នៅ​តំបន់​នោះ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។