ស្វាមីភរិយា​មហា​ទម្ងន់​ជួប​បញ្ហា​ពិបាក​មានកូន មានតែ​សម្រេចចិត្ត​ប្តូរ​…………​

Sanofi

​គូ​ស្វាមីភរិយា​មហា​ទម្ងន់​កំពុងតែ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ បន្ទាប់ពី​ពួកគេ​ត្រូវតែ​សម្រេចចិត្ត​ធ្វើការ​វះកាត់ ដើម្បី​អាច ពង្រឹង​សុខភាព និង អាច​បង្កើតកូន​រួមគ្នា ។​ លោក Lin Yue និង នាង Deng Yang បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ ២០១០ ហើយ សព្វថ្ងៃ​មាន​អាយុ ៣០ ឆ្នាំ​ដូចគ្នា និង មាន​ទម្ងន់​សរុប​ប្រមាណ ៤០០ គីឡូក្រាម ដែល​វា​ជា​ឧបសគ្គ​មួយ រារាំង​ក្នុងការ​បង្កើតកូន​មួយ​រួមគ្នា ។

នាង Deng បាន​ប្រាប់ថា ដោយសារតែ​ទម្ងន់​លើសលប់ ទើប​ផ្តល់​ភាព​ពិបាក ជាច្រើន​ដល់​នាង ដូចជា​ក្នុងការ​រើស​ឈុត​អាពាហ៍ពិពាហ៍​ជាដើម ។ ដើម្បី​អាចបំពេញ​បំណង​ឪពុកម្តាយ ទាំងសងខាង អ្នក​ទាំងពីរ​ត្រូវ​សម្រេចចិត្ត​មក​មន្ទីរពេទ្យ ដើម្បី​ប្រឹក្សា​យោបល់​ក្នុងការ​សម្រក​ទម្ងន់ ដើម្បី​អាច បង្កើត​ចៅ​ឲ្យ​ឪពុកម្តាយ​ពួកគេ ហើយ​វិធី​តែមួយ​នោះ​ត្រូវតែ​ធ្វើការ​វះកាត់​ទើប​អាចទៅរួច ។​

​លោក Lin ជា​កម្មករ រីឯ​នាង Deng ជា​គិលានុបដ្ឋាយិកា មើលទៅ​អ្នក​ទាំងពីរ​ពិតជា​ស្រឡាញ់គ្នា​ណាស់ ហើយ​គោលបំណង​អ្នក​ទាំងពីរ បន្ទាប់ពី​វះកាត់​បាន​ជោគជ័យ ពួកគេ​នឹង​ទិញ​ខោអាវ​ថ្មី រួមទាំង​ថតរូប​អាពាហ៍ពិពាហ៍​ម្តងទៀត​ផងដែរ ៕ ថា​វរិ​ទ្ធ​

Related