ឃាត់ខ្លួន​បុរសចំណាស់​ម្នាក់ពាក់ព័ន្ធ​ករណី​បង្កាប់​បម្រើ​សេវា​ផ្លូវភេទ​ ក្នុងហាង​កោសជប់​ ហេង យូរ

ភ្នំពេញ៖ កម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពាអនីតជន នៅមោ៉ង៣និង៣០នាទីថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៥ បានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាកពាក់ព័ន្ធករណីបង្កាប់បម្រើសេវាផ្លូវភេទ ក្នុងហាងកោសជប់ ហេង យូរតាមបណ្ដោយ ផ្លូវ១៥៥ភូមិ១ក្រុម៣ក្នុងសង្កាត់ទួលទំពុនទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ការបង្ក្រាបនេះ ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ លោក គង់ សំសារេ៉ត និង លោក លី ឡាយ អនុនាយកដ្ឋាន ប្រឆាំងកា រជួញដូរមនុស្សនិងការពារអនីតិជនបាន ប្រាប់ឱ្យដឹងថាពាក់ព័ន្ធ ករណីបង្រ្កាប់ ហាងកោសជប់ ហេង យូរបង្កាប់បម្រើសេវាផ្លូវភេទ ឃាត់ខ្លួនស្រី១៤នាក់ ប្រុសម្នាក់ដូច្នេះកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅ នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ផងដែរ នារីរងគ្រោះទាំង១៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយដ្នានជួញដូរមនុស្សនិងការពារអនីតិជន ប្រគល់ជូន អង្គរការសង្គមកិច្ច ដើម្បីធ្វើការអប់រំបន្ត។បើតាមប្រពភពត៌មានពីសមត្ថកិច្ចបានអោយដឹងផងដែរថា ដោយមានការរាយការណ៍ពីអង្គការមេត្រីអន្តរជាតិ ថា ទីតាំងហាងកោសជប់ ម៉ាស្សា ដែលមានយីហោ "ហេង យូរ" ខាងលើនេះមានបង្កាប់ បម្រើសេវាផ្លូវភេទ ផងនោះ ទើបកម្លាំងសមត្ថកិច្ច បានដាក់កម្លាំងចុះប្រតិបត្តិការ បង្រ្កាប់និងឃាត់ខ្លួន នារី រងគ្រោះចំនួន១៤នាក់ ប្រុសម្នាក់ដែលជាម្ចាស់ទីតាំងបើកម៉ាស្សា បង្កាប់សេវាផ្លូវភេទ ក្នុងនោះពីរនាក់ប្តីប្រពន្ធជាម្ចាស់ទីតាំងម៉ាស្សាបង្កប់សេវារួមភេទ៕