យុទ្ធជន ISIS បាញ់​រ៉ុក្កែត ខុស​បច្ចេកទេស!

លើករ៉ុក្កែតដាក់លើស្មា រៀបចំគិតការ ថាបាញ់តម្រង់ទៅមុខ តែភ្លេចគិតនៅក្រោយពេលកេះកៃ នឹងមានបញ្ហាអ្វី?
យុទ្ធជន ISIS បាញ់​រ៉ុក្កែត ខុស​បច្ចេកទេស!
យុទ្ធជនរបស់រដ្ឋអ៊ីស្លាម បាញ់គ្រាប់ត្រយ៉ូងចេក ភ្លេចគិតពីបច្ចេកទេស។ (រូបផ្តិតពីវីដេអូ)

តាមពិតទៅ វីដេអូនេះ អាចចាត់ទុក ជារឿងគួរឲ្យអស់សំណើច បន្ទាប់ពីការបាញ់រ៉ុក្កែតចេញទៅ ប៉ុន្តែសម្រាប់​ក្រុម​រដ្ឋអ៊ីស្លាម ការបង្ហាញវីដេអូរបៀបនេះ មិនបានផ្ដល់រូបភាព ជា«វីរភាព»ឲ្យយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បី​ព្រះអាឡាហ៍ របស់ខ្លួនឡើយ។ ទោះយ៉ាងណា ក៏យឺតពេលហើយ ព្រោះអ្នកសារព័ត៌មាន បានយកវីដេអូនេះ មក​ផ្សាយ​បន្ត ពាសពេញលោកា បង្ហាញពីការបាញ់រ៉ុក្កែតមួយ ដែលធ្វើឡើង ដោយខុសបច្ចេកទេស។

ការបាញ់នេះ ជាការតទល់ ប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយ នៅក្នុងក្រុង សាម៉ារ៉ា (Samarra) ក្នុងប្រទេសអៀរ៉ាក់។ រីឯ​រ៉ុកក្កែតនោះទៀតសោធ មានប្រភេទដូចជា «RPG-7» ផលិតនៅប្រទេសរ៉ូស្ស៊ី។ បញ្ហានៅត្រង់ថា ការបាញ់​រ៉ុក្កែត​នេះ បានធ្វើឡើង នៅក្នុងបន្ទប់ដ៏តូចមួយ។ យុទ្ធជន របស់ក្រុមរដ្ឋអ៊ីស្លាមម្នាក់នេះ ទំនងជាបានភ្លេច​គិត​ថា អាវុធប្រភេទត្រយ៉ូងចេកខាងលើ ត្រូវការប្រវែងផ្លុំខ្យល់របស់វា ធាក់ចេញតាមក្រោយ ឲ្យបានវែងបន្តិច ដែល​ខុស​ពី​ប្រវែង​ទទឹងដ៏ខ្លី របស់បន្ទប់ ដែលយុទ្ធជនកំពុងលាក់ខ្លួន។

បន្ទប់តូចចង្អៀត ហើយបាញ់អាវុធ ដែលមានកម្លាំងខ្លាំង... ជាលទ្ធផលដូចនៅចុងបញ្ចប់ របស់វីដេអូនេះ​អញ្ចឹង៕