គណបក្ស​ប្រជាជន​នៅ​តែ​ផ្តល់​តម្លៃ​២​ធ្នូ​ជា​អមតៈ​

តាម​ធម្មតា​ខួប​២​ធ្នូ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ធ្វើ​គគ្រឹក​គគ្រេង​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​អាក់​ខាន​ ដើម្បី​រំលឹក​ដល់​កំណើត​ចលនា​តស៊ូ​៣៧​ឆ្នាំ​កន្លង​ទៅ ​ដែល​មាន​ឈ្មោះ​ថា​«រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា»។​ រណសិរ្ស ដែល​បង្កើត​ឡើង​កាល​ពី​ខែធ្នូ​ ឆ្នាំ​១៩៧៨ ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះនេះ​ បាន​ដឹកនាំ​ដោយ​ឥស្សរៈជន​កំពូល​៣​រូប​​គឺ ហេង សំរិន​ ប្រធាន​រដ្ឋសភា​បច្ចុប្បន្ន​ លោក ជា ស៊ីម ដែល​បាន​ទទួល​មរណភាព​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។