សម្តេច​ហ៊ុនសែន​៖ កម្ពុជា សព្វថ្ងៃ មិនមាន​វិបត្តិ​នយោបាយ​ទេ​!

ខេត្តកំពង់ចាម: ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ "​មជ្ឈមណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​" នៅ​ខេត្ត​កំពង់ចាម កាលពី​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្​ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បានប្រកាសថា មជ្ឈមណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ខេត្តកំពង់ចាម ដែល​រៀបចំ​សម្ពោធ នៅ​ថ្ងៃទី​២ ខែធ្នូ​នេះ ស្រប​ពេលដែល​កម្ពុជា មាន​សុខសន្តិភាព គ្មាន​ការគំរាមកំហែង​ភេរវកម្ម និង​គ្មាន​វិបត្តិ​ផ្នែក​នយោបាយ​។​

​សម្តេច​ហ៊ុនសែន បាន​មានប្រសាសន៍ថា មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ដែល​ត្រូវ​បានរៀបចំ​សម្ពោធ​នាពេលនេះ ស្រប​ពេលដែល​កម្ពុជា បាន​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កីឡា​ស៊ី​ហ្គេម និង​ស្រប​ពេលដែល​កម្ពុជា កំពុង​កសាងបាន​នូវ​សុខសន្តិភាព ការអភិវឌ្ឍន៍ គ្មាន​ការគំរាមកំហែង​ដោយ​អំពើ​ភេរវកម្ម និង​វិបត្តិ​នយោបាយ​អ្វី​នោះទេ​។​

​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ចំណាយ​ថវិកា​សាងសង់ ប្រមាណ​ជិត ២​លាន​ដុល្លា​សហរដ្ឋអាមេរិក សាងសង់ឡើង ស្របតាម​ស្ដង់ដារ​អន្តរជាតិ​។  
    
​ក្រៅពី​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​នោះ សហព័ន្ធ​កីឡាហែលទឹក  បានរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ហែល​ទឹក ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១ និង​បញ្ចប់​នៅ​ថ្ងៃទី​២​ធ្នូ​នេះ​។  
​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ទស្សនា ព្រមទាំង​កាត់​ខ្សែបូ បើក​ឲ្យ​ប្រើប្រាស់​អាងទឹក​នេះ ជា​ផ្លូវការ​ផងដែរ​។

​លទ្ធផល​នៃ​ការប្រកួត​ផ្តាច់​ព្រ័ត កាលពី​រសៀល​ថ្ងៃទី​២​ធ្នូ គឺ​ជ័យលាភី​លេខ​មួយ បាន​ទៅ​ក្លឹប​ព្រឹទ្ធ​ចា​រ្យ ហែម ថុ​ន លេខ ២ បាន​ទៅ​ក្លឹប​ក្រសួងមហាផ្ទៃ និង​លេខ​៣ បាន​ទៅ​ក្លឹប ជ្រោយចង្វា​។​

​សូមបញ្ជាក់ថា មណ្ឌល​កីឡាហែលទឹក លំដាប់​អន្តរជាតិ ដែល​គេ​ប្រសិទ្ធ​នាម​ថា “​មណ្ឌលកីឡា ហែល​ទឹក​តេ​ជោ​សែន​” សាងសង់​លើ​ផ្ទៃដី​ទំហំ ៦៥​ម៉ែត្រ X ១២០​ម៉ែត្រ ស្ថិតក្នុង​កីឡដ្ឋាន​ខេត្តកំពង់ចាម​។​

​ក្នុង​ពិធី​នៅ​កីឡដ្ឋាន​ខេត្តកំពង់ចាម សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើង​ពី​ទិវា ២​ធ្នូ ដែល​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​៣៧ នៃ​ថ្ងៃ​ជ័យជំនះ ក្នុងការ​ផ្តួល​រលំ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ប៉ុលពត​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​លើកឡើងថា ទិវា ២​ធ្នូ​នេះ ជា​សមិទ្ធផល​រួម​របស់​ជនរួមជាតិ​ទាំងអស់ ពិសេស​អ្នក​ដែល​ប្រឆាំងនឹង​របប​ខ្មែរក្រហម ដើម្បី​រស់​។ ក្រៅពីនេះ ទិវា​២​ធ្នូ​នេះ ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ជំនួប ហ៊ុន សែន ស៊ី​ហ​នុ ដើម្បី​ការកសាង​សន្តិភាព​នៅ​កម្ពុជា ផងដែរ​៕​