​វិធីដក​ដង្ហើម​ដែល​ជួយ​សម្អាត​សួត​

​វិធីដក​ដង្ហើម​ដែល​ជួយ​សម្អាត​សួត​

​សួត​របស់​យើង​មាន​ចំណុះ​ត្រឹមតែ​៦​លីត្រ​ទេ តែ​យើង​អាច​ដកដង្ហើម​យក​ខ្យល់​បាន​ដល់​ទៅ​៩,០០០   លីត្រ​ក្នុង​១​ថ្ងៃៗ ដើម្បី​ទាញយក​អុកស៊ីហ្សែន​មក​សម្អាត​ឈាម​។ ក៏ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​នាក់​ដែល​ប្រើ​សួត​របស់ខ្លួន​តែ​មួយ​ចំណែក​ប៉ុណ្ណោះ គឺ​ដកដង្ហើម​រាង​សើៗ មិន​អាច​ឱ្យ​អុកស៊ីហ្សែន​ជ្រាបចូល​ទៅដល់​គ្រប់​សរីរាង្គ បាន​នោះ​ទេ​។​

​កាលណា​អ្នក​មិនបាន​ប្រើ​សួត​របស់​អ្នក​ឱ្យបាន​ពេញលេញ​ទេ វា​អាច​នឹង​នៅ​មាន​សេសសល់​កាកសំណល់​ផ្សេងៗ​នៅក្នុង​សួត បង្ក​ទៅជា​ជំងឺ​ផ្សេងៗ ដូចជា​ឈឺក្បាល និង​ពិបាក​ដកដង្ហើម ជាដើម​។​

ដូច្នេះ តើ​ត្រូវ​ផ្លាស់ប្តូរ​យ៉ាងដូចម្តេច​ទៅ​វិញ​?

គឺ​អ្នក​ត្រូវ​ដកដង្ហើម​ឱ្យបាន​វែងៗ ឱ្យ​គ្រប់​២៣,០០០​ដង​ក្នុង​១​ថ្ងៃៗ ដើម្បី​ឱ្យ​អុកស៊ីហ្សែន​ជ្រាប​ចូល​ទៅ​ពាសពេញ​រាងកាយ​។​

ការដកដង្ហើម​ខ្លីៗ​លេច​ចេញ​មក​ពី​របៀប​រស់នៅ​មិនល្អ គ្មាន​សកម្មភាព ធ្វើឱ្យ​សាច់ដុំ​ទៅ​ជា​រឹង​គម្រាំង​។ ការដក​ដង្ហើមវែងៗ​ជួយ​សម្អាត​សួត ធ្វើឱ្យ​រាងកាយ​មាន​សុខភាព​ល្អ​។ ថ្វី​បើ​សួត​មិនមែន​ជា​សាច់ដុំ​ក៏ដោយ តែ​ត្រូវ​ដក​ដង្ហើមវែងៗ​ឱ្យ​សួត​រីក​អស់​លទ្ធភាព​។ វា​ក៏​ធ្វើឱ្យ​សន្ទះ​រន្ធ​តូចៗ​ក្នុង​សួត​រីក​ធំ ងាយ​នឹង​ទទួលយក​អុកស៊ីហ្សែន ផងដែរ​។​

ការដក​ដង្ហើមវែងៗ​ចេញពី​ក្នុង​ពោះ​មកជួយ​ធ្វើឱ្យ​សាច់ដុំ​មាន​ដំណើរការ​ល្អ និង​ធ្វើឱ្យ​មាន​ជំហរ​ត្រង់​ខ្លួន​បាន​។ ម្យ៉ាងទៀត សួត​ក៏​អាច​ចូលរួម​នៅក្នុង​ប្រព័ន្ធ​អ័រម៉ូន ជួយ​ឱ្យ​លុបបំបាត់​សម្ពាធ​ឈាម​ខ្ពស់​បាន ផងដែរ​។​

តើ​ដក​ដង្ហើមវែងៗ​ដូច​ម្តេចទៅ​?

ដើម្បី​ត្រួតពិនិត្យ​ថា​អ្នក​បាន​អនុវត្ត​ត្រឹមត្រូវ សូម​ដាក់​ដៃ​មួយ​លើ​ពោះ និង​ដៃ​មួយ​ទៀត​លើ​ទ្រូង​។​
​ទៅ​នៅ​កន្លែង​ណា​ដែល​ស្ងប់ស្ងាត់ បើ​អាច​បាន​ទៅ​នៅ​ក្នុង​ធម្មជាតិ​។​

  1. ​អង្គុយ​ចុះ បិទ​ភ្នែក រួច​ដកដង្ហើម​ឱ្យ​វែង​តាម​រន្ធ​ច្រមុះ​។ ត្រូវ​ឱ្យ​ខ្យល់​ចូល​ពេញ​ពោះ​សិន សឹម​ឱ្យ​ខ្យល់​ចូលទៅក្នុង​សួត​។​
  2. ​រាប់​ដល់​៥ រួច​ដកដង្ហើម​ចេញ​មក​វិញ​យឺតៗ​។​
  3. ​បន្ទាប់​មក​ដកដង្ហើម​ចូល​មក​វិញ ឱ្យ​ពេញ​ពោះ​និង​សួត​។ រក្សា​ខ្យល់​ទុក​ពី​៣​ទៅ​៥​វិនាទី រួច​ដកដង្ហើម​ចេញ​ដោយ​រាប់​ដល់​៥​។​
  4. ​បញ្ចេញ​ខ្យល់​ឱ្យអស់​។​
  5. ​ចាប់ផ្តើម​ពី​ដំបូង​មកវិញ​។​
  6. ​អនុវត្ត​លំ​ហាត់​នេះ​ឱ្យបាន​១០​ដង​។​

​ត្រូវ​អនុវត្ត​លំ​ហាត់​នេះ​រាល់ៗ​ថ្ងៃ ដើម្បី​សុខភាព​របស់​សួត​ក៏ដូចជា​សុខភាព​របស់​រាងកាយ​ទាំងមូល​។ អ្នកនឹង​សង្កេតឃើញថា​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​ថាមពល​និង​ស្រស់ស្រាយ​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។