សូម​កុំ​ញ៉ាំ​កាហ្វេ​និង​សុរា​នៅពេល​ជក់បារី​

សូម​កុំ​ញ៉ាំ​កាហ្វេ​និង​សុរា​នៅពេល​ជក់បារី​

​យើង​បានដឹង​ទាំងអស់គ្នា​ហើយ​ថា ការជក់បារី​បំផ្លាញ​សុភាព​។ ក៏​ប៉ុន្តែ​វា​នឹង​រឹតតែ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​ណាស់​ទៅ​ទៀត បើសិនជា​គេ​ញ៉ាំ​កាហ្វេ ឬ​គ្រឿង​ស្រវឹង​ថែមទៀត​នៅក្នុង​ពេល​ជក់បារី​។​

​កាហ្វេ​
ជា​ការពិត​ណាស់ ដែល​ថា​ពួក​អ្នក​ជក់បារី​តែងតែ​ផឹក​កាហ្វេ​ផង នៅពេលដែល​គេ​ជក់បារី​នៅ​ពេល​ព្រឹក ពេល​ក្រោកពីដំណេក​ភ្លាម​។ ការជក់បារី​ផង​ផឹក​កាហ្វេ​ផង​បង្កលក្ខណៈ​ធ្វើឱ្យ​ជាតិពុល​និង​បាក់តេរី​ប្រមូលផ្តុំ​គ្នា​កាន់តែ​ច្រើន​នៅក្នុង​រាងកាយ​។ ម្យ៉ាងទៀត​វា​ធ្វើឱ្យ​គេ​មិន​ឃ្លាន ហើយ​អាច​នឹង​មិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​ទេ ដែល​យើង​បានដឹង​ហើយ​ថា​វា​សំខាន់​ខ្លាំងណាស់​ចំពោះ​សុខភាព​។ បើសិនជា​មិន​ទាន់​អាច​បញ្ឈប់​ការជក់បារី​បាន​នៅឡើយ​ទេ គេ​គួរតែ​ផឹក​ទឹកដោះគោ ឬ​ទឹក​ផ្លែឈើ​វិញ នៅពេល​ជក់បារី​។​

ម្យ៉ាងទៀត គេ​ក៏​គួរតែ​កុំ​ជក់​បារី​ដែរ​ក្រោយពេល​ញ៉ាំ​អាហារ​។ មនុស្ស​ជាច្រើន​នាក់​នាំ​គ្នា​ជក់​បារី ក្រោយ​ពី​ញ៉ាំ​អាហារ​ក្នុង​ពិធីជប់លៀង​។ គ្រូពេទ្យ​និយាយថា ជក់បារី​ក្រោយ​អាហារ​សម្បូរ​បែប​វា​ស្មើ​គ្នា​ទៅ​នឹង​ការ​ជក់បារី​អស់​១​កញ្ចប់​។​

សុ​រា​
សុរា​និង​ផ្សែង​បារី​សុទ្ធ​តែ​អាច​ធ្វើឱ្យ​កើត​ជំងឺ​មហារីក​បាន​ដូចគ្នា​។ កាលណា​គេ​ជក់បារី​ផង ហើយ​ញ៉ាំ​សុរា​ផង ហានិភ័យ​កើត​ជំងឺមហារីក​ត្រូវ​កើនឡើង​ទ្វេដង​។ ការសិក្សា​នៅ​អាមេរិក​មួយ​បង្ហាញ​ឱ្យដឹងថា អ្នក​ដែល​កើត​មហារីក​ក្នុង​មាត់​និង​បំពង់ក​៧៥%​ជា​អ្នក​ដែល​ជក់បារី​ផង​ញ៉ាំ​ស្រា​ផង​។ ហើយ​អ្នក​ដែល​ជក់បារី​ផង​ញ៉ាំ​ស្រា​ផង​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​៣៨​ដង​ខ្ពស់ជាង​អ្នក​ដែល​ជក់​តែ​បារី ឬ​ញ៉ាំ​តែ​ស្រា​។​

ដូច្នេះ សូម​កុំ​ញ៉ាំ​កាហ្វ ឬ​ស្រា នៅក្នុង​ពេល​ជក់បារី​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។