មីន ឆា​លីដា ភ័យខ្លាច​ខ្លាំងពេក ដល់​ថ្នាក់​…..

Sanofi

មីន ឆា​លីដា (Mint Chalida) ជា​តារា​ស្រី​វ័យក្មេង​អាយុ ២២ ឆ្នាំ (​កើត​ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៩៣) ដោយ​អ្នកនាង​មាន​ជាប់​ខ្សែ​ចិន​កាត់​ឥណ្ឌា​។ អ្នកនាង មីន បាន​ចូលប្រឡូក​សិល្បៈ​ដោយ​ថត​បង្ហាញ​ម៉ូដ​តាម


​ទស្សនា​វ​ដ្តី​តាំងពី​អាយុ ៩ ឆ្នាំ តែ​ចូល​សម្តែង​ខ្សែភាពយន្ត​គឺ​នៅ​ឆ្នាំ ២០០៦ ហើយ​រឿង​ដែល​ចាប់ផ្តើម​ធ្វើឱ្យ​ទស្សនិកជន​ស្គាល់​នាង​គឺ​តាមរយៈ​រឿង «​បេះដូង​ប្រឹថពី​» (Pathapee Leh Ruk) ដែល​ចាប់​គូ​សម្តែង​ជាមួយ​លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត (Mark Prin Suparat)​។​



​ភាពលេច​ធ្លោ​របស់​អ្នកនាង មីន កាន់តែ​ឡើង​ខ្ពស់​តាមរយៈ​រឿង «​បេះដូង​ពីរ​ដើម្បី​អូន​» (Song Huajai Nee Puea Tur) ដោយ​ចាប់​គូ​សម្តែង​ជាមួយ​លោក ម៉ា​រី​អូ ម៉ូ​រឺ (Mario Muarer) ហើយ​សម្រាប់​ឆ្នាំ ២០១៦ នេះ អ្នកនាង មីន បាន​ត្រៀម​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក ប៊​យ ផា​កន (Boy Pakorn) ដែលមាន​ចំណងជើង​ថា «​កាម​ទេព​រក្សា​ស្នេហ៍​» (Kammathep Hunsa)​។​




គួរបញ្ជាក់​ផងដែរ​ថា សង្សារ​របស់​អ្នកនាង មីន មាន​ឈ្មោះថា ភូ​ផា តេ​ឆៈ​រេ​ង ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា ជា​កូនប្រុស​ទី ២ របស់​សេដ្ឋី​ត្រកូល​តេ​ឆៈ​រេ​ង ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​អ្នកនាង អែ​ហ្វ តាក​សៈ​អន (Aff Taksaorn) តួឯក​ស្រី​ក្នុង​រឿង «​វ​ណ្ណី​ដា​ស្នេហ៍​បង​» (Wanida 2010)​។ ក្រៅពី​គ្រួសារ​មានទ្រព្យ​សម្បត្តិ និង មុន​របប​ជំនួញ​ជាច្រើន លោក ភូ​ផា ក៏​ជា​អ្នកជំនួញ​វ័យក្មេង ដែល​សឹងតែ​គ្រប់គ្រង​មុខ​របប​ទាំងអស់​របស់​គ្រួសារ​មានដូចជា តំបន់​ទេសចរណ៍​នៅ Bonnaza  ទីលានប្រណាំង​រថយន្ត និង ក្រុមហ៊ុន​នាំចូល​គ្រឿងឧបភោគ​។​



​សម្រាប់​ដើមឆ្នាំ ២០១៦ អ្នកនាង មីន មានបំណង​នាំ​គ្រួសារ​ទៅ​កម្សាន្ត​ប្រទេស​បារាំង​ប្រហែល ២ សប្តាហ៍​ដោយ​កក់​ធួរ​រួចរាល់​ហើយ ប៉ុន្តែ​ស្រាប់​តែមាន​ព័ត៌មាន​ផ្ទុះ​គ្រាប់បែក​នៅ​បារាំង ធ្វើឱ្យ​អ្នកនាង មីន មានការ​បារម្ភ​យ៉ាងខ្លាំង សូម្បីតែ​ប្រាក់​កក​ក៏​សុខចិត្ត​បោះចោល​។ អ្នកនាង មីន បាន​បង្ហើប​ថា ចំនួន​អ្នកស្លាប់​នៅ​ប្រទេស​បារាំង​ពិតជា​ច្រើន​ខ្លាំងណាស់ ហើយក៏​ខ្លាចក្រែង​មានការ​ប​ផ្ទុះ​គ្រាប់​បែប​ម្តងទៀត ដូច​មិន​ត្រឹម​អ្នកនាង​ទេ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​ក្រុមគ្រួសារ​អ្នកនាង​ដែល​ទៅ​ជាមួយគ្នា​ក៏​អាចមាន​គ្រោះថ្នាក់​ដូចគ្នា​ដែរ​។ ដូចនេះ ពិធី​ឆ្លង​ឆ្នាំ​ថ្មី​គឺ​នៅផ្ទះ ហើយក៏​ប្រហែលជា​អាច​ជប់លៀង​ឡើងផ្ទះ​ថ្មី​តែម្តង និង អញ្ជើញ​មិត្តភក្តិ​បងប្អូន​មក​ទទួលទាន​អាហារ​វិញ​៕ ខេ​រី​
(​ប្រភព​៖ បូ​ហ្សា​)

កម្រង​រូប​ថត​អ្នក​នាង​ មីន និង សង្សារ​









Related