តុលាការខេត្ត​បាត់ដំបង​ប្រកាស​សាលក្រម​ពេទ្យ យ៉ែម ជ្រិ​ន នៅ​ថ្ងៃស្អែក​នេះ​

​ភ្នំពេញ​៖ មេធាវី​ការពារ​ក្តី​គ្រូពេទ្យ​អត់​អាជ្ញាប័ណ្ណ យ៉ែម ជ្រិ​ន លោក ឯម សាវ​ណ្ណ ឲ្យ​ដឹង​ថាបើ​ពុំមាន​ការផ្លាស់ប្តូរ​ពេល​វ​លា​នោះទេ សាលាដំបូង​ខេត្តបាត់ដំបង​នឹង​ប្រកាស​សាលក្រម លោក យ៉ែម ជ្រិ​ន នៅ​ព្រឹក​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​លោក យ៉ែម ជ្រិ​ន ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចោទប្រកាន់​ចំនួន ៣​បទ ល្មើស គឺ​ទីមួយ​, ការប្រព្រឹត្ត​រាលដាល​មេរោគ​អេដស៍​ក្នុង​ចេតនា ចម្លង​អ្នកដទៃ តាម​មាត្រា ១៨ និង​៥០ នៃ​ច្បាប់​ស្តីពី​ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​,​ទី ២ ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​តាម​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ទី​៣ បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង សុខាភិបាល​។​

​សូម​រម្លឹក​ផងដែរ ក្រោយពី​សាលាដំបូង​ខេត្តបាត់ដំបង​បានបញ្ចប់​សវនាការ​ជំនុំជម្រះ​សួរដេញដោល​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ​ជាង ១០០​នាក់ កាលពី​ចុងខែ​តុលា កន្លងទៅ តំណាង​អយ្យការ​បានស្នើ​តុលាការ​ឲ្យ​ផ្តន្ទាទោស លោក យ៉ែម ជ្រិ​ន ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​ករណី​ចម្លងជំងឺ​អេដស៍​ពលរ​ដ្ឋ​ក្នុង​ឃុំ​រកា​ជាង ២០០​នាក់​។ តែ​យ៉ាងណា លោក យ៉ែម ជ្រិ​ន បាន​បដិសេធ​ការ ចោទប្រកាន់ ដោយ​លោក​បាន​លើកឡើងថា លោក​ពុំមាន ចោត​ទ​នា​ចម្លង​មេរោគ​អេដស៍ ទៅ​អ្នកដទៃ​នោះទេ​។​

​ជាមួយគ្នា​ដែរ មេធាវី​ការពារ​ក្តី​លោក យ៉ែម ជ្រិ​ន អះអាងថា កូនក្តី​របស់លោក​ពុំមាន​ចេតនា​ណាមួយ ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នោះទេ​។ ហើយ​ថា យ៉ែម ជ្រិ​ន ជា​មនុស្ស​មាន​សប្បុរស​ធម៌ ដែល​តែងតែ​ជួយ ព្យាបាល​អ្នកជំងឺ​ខ្លះ​មាន​ជីវភាព​ក្រខ្សត់ ហើយ​អ្នកជំងឺ​ខ្លះ​លោក​មិន​យកប្រាក់ ខ្លះ​ជំពាក់​ប្រាក់​ក៏​លោក​មិន​ទាមទារ​វិញ​ផង​។ បើតាម​មេធាវី​លោក ឯម សាវ​ណ្ណ មកទល់ពេលនេះ លោក យ៉ែម ជ្រិ​ន មាន​សុខ​ភាពល្អ​ធម្មតា ស្ថិតក្នុង​ឃុំ​ពន្ធនាគារ​ខេត្តបាត់ដំបង​។​

​គួរបញ្ជាក់​ដែរ ករណី​នៃ​ការរីក​រាលដាល​ឆ្លង​មេរោគ​អេស​ដស៍​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ផ្ទុះឡើង​កាលពី​ខែធ្នូ ឆ្នាំ ២០១៤ ។ រហូតមកដល់​ពេលនេះ មនុស្ស​ចំនួន ២៩០ នាក់​បាន​រកឃើញថា មាន​ផ្ទុកមេរោគ​អេដស៍ ក្នុងចំណោម​នោះ អ្នកស្លាប់​មាន​ចំនួន ១០​នាក់ (​ស្រី ៦​នាក់​)​។ ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​អិន​អេដស៍ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម បញ្ជាក់​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការឆ្លង​រាលដាល មេរោគ​អេដស៍​ដែល​រួមបញ្ចូល​ទាំង​ការសិក្សា​លើ​ករណី​ឆ្លង និង​មិន​ឆ្លង​មេរោគ​អេដស៍​ថា អ្នក​ឆ្លង​មេរោគ​អេដស៍​ដែល​បាន​ចាក់ ថ្នាំ និង​ចាក់​ស៊ី​រ៉ូម​មាន​កម្រិត​ខ្ពស់ជាង​អ្នក​មិន​ឆ្លង​មេរោគ​អេដស៍​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​