តើ​ប្រទេស​ណា​ដែល​ផ្តល់ប្រាក់​បៀវត្សរ៍​ដល់​គ្រូបង្រៀន​ខ្ពស់​ជាងគេ​លើ​ពិភពលោក ?

​លុច​សំបួរ គឺជា​ប្រទេស​ដែល​ផ្តល់ប្រាក់​បៀវត្សរ៍​ដល់​គ្រូបង្រៀន​ខ្ពស់​ជាងគេ​លើ​ពិភពលោក នេះ​បើតាម​របាយការណ៍​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​របស់​អង្គការ​សហប្រតិបត្តិកា​រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហៅ​កាត់​ថា OECD ។​

​អង្គការ​នេះ​បានចេញ​ផ្សាយ​នូវ​តារាង​ប្រាក់បៀវត្សរ៍​គ្រូបង្រៀន ដែលមាន​បទពិសោធន៍​រយៈពេល ១០ ឆ្នាំ​នៅក្នុង​គ្រឹះស្ថានសិក្សា​សាធារណៈ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ ដោយ​បង្ហាញ​ឈ្មោះ ១០ ប្រទេស ។​

​ប្រទេស លុច​សំបួរ ឈរ​នៅ​លំដាប់​ទីមួយ ដោយ​ផ្តល់ប្រាក់​បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន ៩៩ ៩០០ ដុល្លារ​។ ប្រទេស​លំដាប់​ទី ២ គឺ​អាល្លឺម៉ង់​។ ចំណែក​សហរដ្ឋអាមេរិក ស្ថិតនៅ​លំដាប់​ទី ៦ ។ ក្នុងចំណោម​ប្រទេស​ទាំង ១០ នេះ មាន ៧ ប្រទេស​ស្ថិតនៅ​ទ្វីបអឺរ៉ុប​។ រីឯ ៣ ប្រទេស​ទៀត គឺមាន សហរដ្ឋអាមេរិក អូស្ត្រាលី និង​កាណាដា​។​

​តារាង​ឈ្មោះ ១០ ប្រទេស​ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់បំផុត​ដល់​គ្រូបង្រៀន​កម្រិត​មធ្យមសិក្សា​បឋមភូមិ​
តើ​ប្រទេស​ណា​ដែល​ផ្តល់ប្រាក់​បៀវត្សរ៍​ដល់​គ្រូបង្រៀន​ខ្ពស់​ជាងគេ​លើ​ពិភពលោក ?


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​