លោក​ សម រង្ស៊ី ត្រូវ​បាន​តុលាការ​កោះ​ហៅ​លើ​បណ្តឹង​បរិហាកេរ្តិ៍​ថ្មី​មួយ​ទៀត​

តុលាការ​ក្រុង​ភ្នំពេញ ​ទើប​តែ​បាន​ចេញ​ដីកា​កោះ​ហៅ ​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​ នៅ​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍ ​ថ្មី​មួយ​ទៀត​ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ (Facebook)។ នេះ​គឺ​ជា​បណ្តឹង​ទី​២​ ប្រឆាំង​លោក សម រង្ស៊ី។ ដូច​មុន​ៗ​ដែរ​ លោក យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​ បាន​ចាត់​ទុក​ករណី​នេះ​ថា​ ជា​រឿង​នយោបាយ។