លោក កឹម សុខា មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ពេល​វិល​ត្រឡប់​មក​ដល់​កម្ពុជា

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​អនុប្រធាន​ទី​១ រដ្ឋសភា មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ​នៅ​ម៉ោង​ប្រហែល ៧ និង ៥០​នាទី​យប់​ថ្ងៃ​ទី​២ ធ្នូ។ លោក កឹម សុខា មិន​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ទេ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោក កឹម សុខា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ស្ងាត់ៗ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ លោក សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​លោក​ទើប​តែ​វិល​ចូល​ស្រុក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ជាមួយ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​ដែល​រង​របួស ដោយ​ការ​ប្រើ​អំពើ​ហិង្សា។

សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។