អាពាហ៍ពិពាហ៍​ជួយ​ឱ្យ​សុខ​ភាពល្អ លើកលែងតែ​អ្នកមាន​ជំងឺ

Sanofi

ជីវិត​អាពាហ៍ពិពាហ៍​គួរតែ​រលូន​ទោះជា​ពេល​មាន​សុខភាព​ល្អ ឬ​ឈឺ​ថ្កាត់​ក៏ដោយ​។ ជា​គំនិតល្អ​ដែល​អ្នក​គួរ​រៀបការ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់ ពុំមែន​ហេតុផល​ដែល​អ្នក​ចង់​រក្សា​សុខភាព​ល្អ​យូរអង្វែង​នោះទេ​។ ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា អត្ថប្រយោជន៍​សុខភាព​ចំពោះ​អ្នកមាន​ជីវិត​គូ គឺ​ល្អ និង​រលូន ប៉ុន្តែ​នៅពេល​គូស្នេហ៍​ប្រែជា​ឈឺ សុភមង្គល​ក៏​កាត់បន្ថយ​។


សូម​ពិចារណា​ចំពោះ​ការសិក្សា​ស្រាវជ្រាវ​ពី​សុខភាព អ្នក​នៅ​លីវ​មាន​សុខ​ភាពល្អ​អាច​នឹងមាន​អាយុ​ខ្លី​ជាង​អ្នក​រៀបការ​មាន​សុខភាព​ល្អ​។ លទ្ធផល​នៃ​ការសិក្សា​បញ្ជាក់ថា «​អាពាហ៍ពិពាហ៍​ប្រៀបដូចជា​ខែល​ការពារ​សុខភាព​របស់​គូស្នេហ៍​»​។ ទី​១៖ លទ្ធផល​ការសិក្សា​លើ​ក្រុម​អ្នកមាន​សុខភាព​ល្អ​បាន​បង្ហាញថា អ្នក​មិនទាន់​រៀបការ​ងាយ​នឹង​ស្លាប់ ៧៥ ភាគរយ អ្នករស់នៅ​បែក​គ្នា ៥៨ ភាគរយ អ្នក​លែងលះ ៦២​ភាគរយ និង​អ្នក​មេម៉ាយ​/​ពោះម៉ាយ ៩៣ ភាគរយ បើ​ប្រៀប​នឹង​អ្នក​មានជីវិត​គូ​។

ចំណែក​លទ្ធផល​ការសិក្សា​លើ​ក្រុម​អ្នកមាន​សុខភាព​មធ្យម​បាន​បង្ហាញថា អ្នក​មិនទាន់​រៀបការ​ងាយ​នឹង​ស្លាប់​ជាង ៤០ ភាគរយ អ្នករស់នៅ​បែក​គ្នា ៣៩ ភាគរយ អ្នក​លែងលះ ៣១ ភាគរយ អ្នក​មេម៉ាយ​/​ពោះម៉ាយ ២០ ភាគរយ បើ​ប្រៀប​នឹង​អ្នក​មានជីវិត​គូ​។ គម្លាត​ភាគរយ​ខុសគ្នា​រវាង​ក្រុម​សុខភាព​ល្អ និង​ក្រុម​សុខភាព​មធ្យម ដូចជា​បញ្ជាក់ថា ស្នេហា​ហាក់​សាបរលាប​ទៅតាម​ស្ថានភាព​សុខភាព​របស់​គូស្នេហ៍​។

ប៉ុន្តែ​ទោះជា​យ៉ាងណា អាចមាន​មូលហេតុ​ផ្សេងទៀត ដូចជា អ្នកមាន​គ្រួសារ​មិនសូវ​បាន​ពិនិត្យ​សុខភាព​ដឹក​ដល់​ដូច​អ្នក​គ្មាន​ជីវិត​គូ​។ លទ្ធផល​នេះ​នៅតែមាន​ភាពចម្រូងចម្រាស់ ហើយក៏​ពុំ​អាច​បញ្ជាក់​បញ្ច្រស​ទៅវិញ​ថា​អ្នកមាន​សម្ព័ន្ធភាព​ស្នេហា​ល្អ​សុទ្ធ​តែមាន​សុខភាព​ល្អ និង​អាយុ​វែង​ដែរ​។ លក្ខិណា



Related