Q&A : តើ​នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា បើ​ដៃគូ​រួម​សិច​ធ្មឹងៗ​ដូច​គល់ឈើ ?

Sanofi

សំណួរ​៖
​នាង​ខ្ញុំ​មាន​ចម្ងល់​មួយ​ទាក់ទង​នឹង​បញ្ហា​សិច បញ្ហា​នោះ​គឺ​គូស្នេហ៍​របស់​នាង​ខ្ញុំ​ជា​បុរស​ដែល​មើលទៅ​ហាក់ដូចជា​មិន ចេះ​សិច​អី​បន្តិច​សោះ ។ គាត់​ធ្វើ​ធ្មឹងៗ​ដូច​គល់ឈើ​ពេលដែល​ពួកយើង​មាន​សិច​ជាមួយគ្នា ដំបូង​នាង​ខ្ញុំ​យល់ថា​ដោយសារ​គាត់ ខំប្រឹងប្រែង​រៀនសូត្រ​ខ្លាំង​កាល​គាត់​នៅ​ជា​និស្សិត​ក៏​ធ្វើឱ្យ​គាត់​មិន​ធ្លាប់មាន​សង្សារ ឬ ក៏​នៅ​ជាមួយ​ស្រី​ណា​ពីមុនមក ។ គាត់​ទើបតែ​មាន​សិច​ជាមួយ​ស្រី​លើកទីមួយ គឺមាន​សិច​ជាមួយ​ខ្ញុំ​នេះ​តែម្តង ។ បើសិនជា​ពួកយើង​មិនមែន​ធ្វើការ​ជាមួយគ្នា ហើយ​នៅ​ជាមួយគ្នា​រហូត​នោះទេ​ប្រហែលជា​ខ្ញុំ​គិតថា​គូស្នេហ៍​របស់ខ្ញុំ​ទៅ​មាន​ស្រី​ផ្សេង ហើយ​មិន​ចង់​មាន​សិច​ជាមួយ​ខ្ញុំ ។

ពេលនេះ​ពួកយើង​បានរស់នៅ​ជាមួយគ្នា​ជាង​មួយឆ្នាំ​ហើយ គាត់​ក៏​នៅតែ​រឹង​ធ្មឹងៗ​ដូច​គល់ឈើ​ដដែល រហូត​ទាល់តែ​ធ្វើឱ្យ​ខ្ញុំ អស់​អារម្មណ៍​លែង​ចង់​មាន​សិច​ជាមួយ​គាត់​ទៀត ។ ខ្ញុំ​ស្រឡាញ់​គាត់ ប៉ុន្តែ​លុះដល់​មាន​បញ្ហា​រឿងនេះ​ចូលមក​រំខាន​អារម្មណ៍ ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ហត់​ចិត្ត ។ តើ​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​គាត់​មាន​អារម្មណ៍​រួមជាមួយ​ខ្ញុំ ឬ ធ្វើយ៉ាងណា​ឱ្យ​គាត់​ឈប់ ធ្មឹងៗ​ដូច​គល់ឈើ​ពេលដែល​ពួកយើង​មាន​សិច​ជាមួយគ្នា ខ្ញុំ​ចង់ឱ្យ​ជីវិត​គូរ​បស់​ពួកយើង​ពីរ​នាក់​មាន​សេចក្តីសុខ​ដូច​គូស្នេហ៍ ដទៃទៀត​ដែរ ។​

ចម្លើយ​៖
​ដំបូង​ចង់ឱ្យ​អ្នក​យល់​សិន​ថា តាម​ធម្មតា​បុរស​មាន​វិញ្ញាណ​ចំពោះ​រឿង​សិច​ក្នុង​ខ្លួន​ពី​ធម្មជាតិ ប៉ុន្តែ​ក៏​មិនមែន​មាន ន័យ​ថា​បុរស​គ្រប់គ្នា​សុទ្ធតែ​អ៊ីចឹង​នោះទេ ព្រោះ​ក៏​នៅមាន​បុរស​ភាគតិច ឬ បុរស​មួយចំនួន​តូច​ដែល​មិនបាន​ស្រមើស្រមៃ​រឿង លើ​គ្រែ​នៅក្នុង​ខួរក្បាល​ឱ្យ​សម​នឹង​គោល​ការ​ទូទៅ ជាហេតុ​ធ្វើ​ឱ្យគេ​ក្លាយជា​បុរស​ដែល​ធ្មឹង​រឹង​ដូច​គល់ឈើ​មើលទៅ​ដូចជា​មិន មាន​អារម្មណ៍​ចង់​ជាមួយ​អ្នក ក៏​វា​មិន​ខុស​អី​ជាមួយនឹង​សិច​លើកដំបូង​របស់​ស្ត្រី​ក្រមុំ​យ៉ាង​ដូច្នេះ ។

មធ្យោបាយ ឬ ច្រកចេញ ដែល​ល្អ​បំផុត​គឺ​ត្រូវ​ប្រើ​វិធី​បែប​ប​សន្សឹមៗ​មួយៗ សាកល្បង​នឹក​ទៅដល់​គ្រា​ដំបូង​ដែល​អ្នកមាន​សិច តើ​អ្នក​កង្វល់​យ៉ាងណា ហើយ​ប្រើ​វិធី​អ្វីដែល​ធ្វើឱ្យ​ខ្លួនឯង​រសាយ ក៏​សាកល្បង​ធ្វើឱ្យបាន​រសាយ​ក្នុង​អារម្មណ៍​សន្សឹមៗ​បែប​នោះដែរ ។ រឿង​សំខាន់​គឺ អ្នក​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ហើយក៏​មិនត្រូវ​ប្រើ​វិធី​បង្ខំ​ឱ្យគេ​ធ្វើ​នេះ​ធ្វើ​នោះ​តាម​ដែល​អ្នក​ចង់​បានដែរ ហើយក៏​មិនត្រូវ​រអ៊ូ​ពី​ការ មិន​ពេញចិត្ត​របស់​អ្នក​ដាក់​គេ​ដែរ ព្រោះ​ទង្វើ​នេះ​វា​ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​មិន​ជឿជាក់​លើ​ខ្លួនឯង ហើយ​នៅ​ទីបំផុត​គេ​ក៏មាន អារម្មណ៍​ភ័យខ្លាច​រហូត​ទាល់តែ​មិន​ចង់​គិត​នឹកនា​ដល់​រឿង​សិច​តទៅទៀត ។​

​ការ​ស្ទាបស្ទង់​មតិ​
​តើ​ប្រុសៗ​ច្រើនតែ​គិត​អ្វី​នៅពេល​បាន​បណ្តើរ​ស្រី​ស្អាត​សិច​សុី ?
-២៣ ភាគរយ ចង់​ស្គាល់​នាង​ឱ្យ​ខ្លាំង​ជាង​នេះ​
-៣៧ ភាគរយ រក​ឱកាស​កេងចំណេញ​ពី​នាង​
-៤០ ភាគរយ នឹក​ដល់​រឿង​លើ​គ្រែ ៕



Related