ប៉ាគីស្ថាន​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​៤នាក់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​សាលារៀន​មួយ

ប៉ាគីស្ថាន​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​៤នាក់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​សាលារៀន​មួយ

រូបថតឯកសា៖ ក្មេងៗ​ដែល​គាំទ្រ​គណបក្ស Pakistan Awami Tehreek (PAT) កាន់បដា​ថ្កោលទោស​ការ​វាយប្រហារ​ដោយ​ជន​សកម្មប្រយុទ្ធតាលីបង់លើ​សាលារៀន​មួយ​​ក្នុង​ក្រុង​ Peshawar កាលពីឆ្នាំមុន។

ប្រទេស​ប៉ាគីស្ថាន​បាន​ប្រហារ​ជីវិត​មនុស្ស​បួន​នាក់​ដោយ​ព្យួករ ​នៅ​ថ្ងៃ​ពុធនេះ​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​របស់​ក្រុម​តាលីបង់​ ទៅលើ​សាលារៀន​មួយ​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ នៅ​ក្នុង​ក្រុង ​Peshawar​ កាល​ពី​ឆ្នាំ​មុន។ នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ក្រុម​សកម្ម​ប្រយុទ្ធ​បាន​សម្លាប់​កុមារ​អស់​១៣៤នាក់ ​និង​បុគ្គលិក​សាលារៀន​១៦​នាក់​ផ្សេង​ទៀត។

ក្រុម​យោធា​បាន​ប្រកាស​កាល​ពី​ខែ​សីហា​ថា​ មនុស្ស​ទាំង​បួន​នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​រួម​នឹង​មនុស្ស​ពីរនាក់​ទៀត បន្ទាប់​ពី​ពួកគេ​បាន​សារភាព​ថា ពួកគេ​បាន​ជួយ​ជន​ប្រដាប់​អាវុធ​ ឱ្យ​វាយ​ប្រហារ​សាលារៀន​នោះ។

សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​បាន​រៀប​រាប់​ថា ​ខ្មាន់​កាំភ្លើង​បាន​បាញ់​កូនសិស្ស​នៅ​ពេល​ដែល​ពួក​កូនសិស្ស​ទាំង​នោះ កំពុង​ជួបជុំ​គ្នា​នៅ​ក្នុង​សាល​ដែល​មាន​មនុស្ស​កក​កុញ ហើយ​ក្រោយ​មក​ជនប្រដាប់​អាវុធ​ទាំង​នោះ បាន​ចូល​ទៅ​តាម​ថ្នាក់​រៀន​ម្តង​មួយៗ ដោយ​សម្លាប់​មនុស្ស​គ្រប់​គ្នា​ដែល​ពួកគេ​ឃើញ។

កង​កម្លាំង​ប៉ាគីស្ថាន​បាន​សម្លាប់​ជន​ប្រដាប់​អាវុធ​ទាំង​អស់​នោះ នៅ​ពេល​ប្រយុទ្ធ​ជាមួយ​ក្រុម​នោះ​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង។

ក្រុម​តាលីបង់​ប៉ាគីស្ថាន​និយាយ​ថា ខ្លួន​ជា​អ្នក​ធ្វើការ​វាយប្រហារ​នោះ​ដើម្បី​សងសឹក​ នឹង​ការ​រុល​ទៅមុន​របស់​កងទ័ព​ប៉ាគីស្ថាន​ ដែលតាម​ចាប់​ពួក​ជីវពល​តាលីបង់៕