​កូនស្រី​ចេះតែ​សួរថា «​ហេតុអ្វី​កូន​មិនឃើញ​ប៉ា​» ?

Sanofi

នាង​ខ្ញុំ​ចង់​រក្សា​ភាពស្ងប់ស្ងាត់ និង អាថ៌កំបាំង​ដ៏​ជូរចត់​នៃ​ជីវិត ប៉ុន្តែ នៅ​ចំពោះមុខ​កូន ពិសេស​នៅ​រៀងរាល់​ពេល​កូន​សួររក​ប៉ា ធ្វើឱ្យ​នាង​ខ្ញុំ​យល់ថា ដល់​ពេលដែល​ត្រូវ​ប្រាប់​ការពិត​ដល់​កូន ។ កាលពី​ជាង ៦ ឆ្នាំមុន នាង​ខ្ញុំ​បាន​ជ្រុល​មាន​ផ្ទៃពោះ​ជាមួយ​បុរស​ភ្នំពេញ ម្នាក់ ។ គាត់​ជា​មនុស្ស​រាក់ទាក់ សាមញ ចូលចិត្ត​និយាយ ចូលចិត្ត​សើច និង ចេះ​យកចិត្តទុកដាក់​ចំពោះ​អ្នកដទៃ ។ ក្រោយមក​យើង​ក៏បាន​ស្រឡាញ់គ្នា និង រស់នៅ​ជាមួយគ្នា ។ បន្ទាប់ពី​នាង​ខ្ញុំ​មាន​ផ្ទៃពោះ ២ ខែ គាត់​ក៏បាន​សារភាពថា មានគ្រួសារ ហើយ​អ្វីដែល​គាត់​និយាយ​ពីមុន​គឺជា​រឿង​មិន​ពិត ។

នោះ​គឺជា​វេលា​ដែល នាង​ខ្ញុំ​ឈឺចិត្ត​បំផុត​ក្នុង​មួយជីវិត ប៉ុន្តែ​នាង​ខ្ញុំ​នៅតែ​រក្សាទុក​កូន​មួយ​នេះ ។ ប៉ុន្មាន​ខែ​បន្ទាប់ពី​គិតគូរ​យ៉ាង​ល្អិតល្អន់ នាង​ខ្ញុំ​ក៏​ប្រាប់​គាត់ ‘​បងវិល​ទៅ រកប្រពន្ធ​បង​វិញ​ចុះ​” ។​ ​យើង​បាន​បែក​គ្នា​ពេល​ទារក​ក្នុង​ផ្ទៃ​មាន​អាយុ ៧ ខែ ។ គាត់​បានផ្តល់​ប្រាក់​សម្រាប់​សម្រាលកូន ធ្វើលិខិត​បញ្ជាក់​កំណើត ហើយ​គាត់​ក៏​មក​មើល​កូន​ប៉ុន្មាន​ដង​ដែរ ។ ពេល​កូនស្រី​មាន​អាយុ ១១ ខែ គាត់​បាត់​ខ្លួន​សូន្យ ឈឹង ។ នាង​ខ្ញុំ​បាន​ទាក់ទង​ទៅ​គាត់ ប៉ុន្តែ​ស្រី​ថ្មី​របស់គាត់​លើក​ទូរស័ព្ទ ។ ប្រហែលជា​គាត់​ប្រឌិត​រឿង​អាក្រក់​ច្រើន​អំពី​នាង​ខ្ញុំ ទើប​នាង​ម្នាក់​នោះ​ហា​ស្តី មិនគួរ​គប្បី​ដាក់​នាង​ខ្ញុំ ។

នាង​ខ្ញុំ​ប្រាប់ថា គ្រាន់តែ​ចង់ឱ្យ​គាត់​មក​មើល​កូន ដែល​កំពុង​ត្រូវ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​ប៉ុណ្ណោះ ។ រយៈពេល​ក្រោយ មក កូនស្រី​ចេះតែ​សួររក​ប៉ា​ថា «​កូន​នឹក​ប៉ា​ខ្លាំងណាស់ កូន​ចង់​ជួប​ប៉ា ! ហេតុអ្វី​ប៉ា​មិន​មកជួប​កូន មិន​សរសេរ​សំបុត្រ​មក​កូន ? ម៉េច​ក៏​ប៉ា​ទៅ ចោល​ម៉ាក់ ?» ប៉ុន្មាន​ថ្ងៃមុន​នេះ នាង​ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​គាត់​ដោយ​ស្នើឱ្យ គាត់​មកជួប​មុខ​កូនស្រី ប៉ុន្តែ​គាត់​មិនបាន​ឆ្លើយតប​អ្វី​សោះ ។ នេះ​គឺជា​ក្តី ប្រាថ្នា​របស់​កូន​នាង​ខ្ញុំ​មិនដឹង​ត្រូវ​បកស្រាយ​ប្រាប់​កូន​បែបណា​ទេ ប្រសិន គាត់​នៅតែ​ដាច់ចិត្ត​យ៉ាងនេះ ?

​ចំពោះ​នារី​មាន​វិបត្តិ​

​ដំបូង​ខ្ញុំ​ចង់​និយាយ​អំពី​បុរស​ម្នាក់​នោះ ។ ជាទូទៅ​បុរស​មួយចំនួនធំ​តែងមាន​ចិត្ត​ដូចគ្នា​«​នៅ​ក្មេង​ស្រឡាញ់​ក្មេង តែ​ដល់​ចាស់​ក៏​នៅតែ ស្រឡាញ់​ក្មេង​» ។ ប៉ុន្តែ​មនុស្ស​ដូច​គាត់​នេះ​គឺជា​ប្រភេទ​មនុស្ស​ដែល​មិន ទទួលខុសត្រូវ​គ្មាន​មនុស្សធម៌ ។ បុរស​នេះ​តែងតែមាន​ល្បិច​អាក្រក់​ជាច្រើន​នៅក្នុង​ខួរក្បាល មិន​ដូច្នោះ​ទេ​គាត់​ក៏​មិនចេះ​ប្រើ​ក្បាច់ «​អង្ករ​ក្លាយ ជា​បាយ​»​មុននឹង​សារភាព​ប្រាប់​នាង​នោះដែរ ហើយ​រង់ចាំ​ការ​«​បណ្តេញចេញ​» ពី​នាង​ដើម្បី​បន្តទៅ​បោក​ស្រី​ផ្សេង​នោះដែរ ។ ប៉ុន្តែ​កំហុស​ខាងលើ​ក៏មាន​ចំណែក​របស់​នាង​ផងដែរ គឺ​ដោយសារ​ការសម្រេចចិត្ត​មុននេះ​របស់​នាង​ដែល​ប្រកបដោយ​ភាពស្ទាក់ស្ទើរ​បាន​បន្សល់​នូវ​បញ្ហា​ជាច្រើន កូន​តែង​សួររក​ឪពុក នាង​ត្រូវ​ទាក់ទង​ទៅ​បុរស​ចិត្ត​ក្បត់ ហើយ​ជា​លទ្ធផល​ក៏ត្រូវ​គេ​ជេរ ។

និយាយ​រួម​រឿងរ៉ាវ​អាក្រក់​នេះ​កើតឡើង​ដោយសារតែ​ការជឿជាក់ ដោយ​មិនមាន​ការស្វែងយល់​ឱ្យបាន​ច្បាស់​ជាមុន​ពី​សាវតា​របស់​បុរស​ជា​ដៃគូ ។ ម្យ៉ាងទៀត​ការ​ប្រឌិត​រឿង​ដែល​មិន​សម​ហេតុផល​របស់​នាង ដើម្បី​និយាយ​កុហក​កូន​បានធ្វើឱ្យ​កូន​ត្រូវ​រង់ចាំ​ជា​រៀងរាល់ថ្ងៃ ។ វិធី​ល្អ​បំផុត​ដើម្បី​បកស្រាយ​ប្រាប់​កូន និង ដើម្បីឱ្យ​កូន​ស្ងប់​ចិត្តជា​រៀងរហូត​នោះ​គឺ​ត្រូវ​និយាយប្រាប់​កូន​ថា «​ឱ្យ​ម៉ាក់​សុំទោស តាមពិត​ប៉ា កូន​បាន​ស្លាប់​យូរហើយ​» ។ ម្យ៉ាងទៀត ចាប់ពីពេលនេះ​តទៅ នាង​គួរតែ​លុបឈ្មោះ​គាត់​នោះ​ចេញពី​ខួរក្បាល ពិសេស​គឺ​លុប​លេខ​ទំនាក់ទំនង​ចេញពី​ទូរស័ព្ទ និង កុំ​ទុក​វត្ថុ​អនុស្សាវរីយ៍​ណា​ដែល​អាចធ្វើឱ្យ​នាង​នឹក​ដល់​គាត់ ដោយ​ត្រូវ​ចាត់ទុកថា​គាត់​ស្លាប់​ពិតៗ​តាំងពី​យូរណាស់​មកហើយ ។

ក្រៅពីនេះ នាង​ក៏​មិនត្រូវ​ទាក់ទង​ទៅ​គាត់​ទៀត​ដែរ និង គួរ​ចៀសវាង​កន្លែង​ដែល​នាង​យល់ថា​គាត់​កំពុងស្នាក់នៅ ហើយ​យក​ល្អ​នាង​គួរតែ​នាំ​កូន​គេចចេញ​ឱ្យ​ឆ្ងាយ​នៅពេល​បានឃើញ​គាត់​ដោយ​ចៃដន្យ​នោះ ។ ​ធ្វើបែបនេះ​គឺអាច​ល្អ​ជាង​មុន​សម្រាប់​អ្នក​ទាំង​បីនាក់ ។ ប្រសិនបើ​នាង​ចង់​ប្រាប់​រឿង​ពិត​គ្រប់យ៉ាង​ដល់​កូន​ល្អ​បំផុត​គឺ​ត្រូវ​រង់ចាំ​ដល់​កូន​ធំ​ពេញវ័យ ៕


Related