ប្រជាពលរដ្ឋ​ដកថយ ចេញ​តុលាការខេត្ត​រតនគិរី នឹង​រៀបចំ​ឯកសារ​ប្តឹង​ឧទ្ធរណ៍ និង​ប្តឹងទៅ​ក្រសួង​យុត្ត​ធម៌​

រតនគីរី: ​កិច្ចប្រជុំ​បន្ទាន់​មួយ​បាន​ធ្វើឡើង រវាង​ប្រជាពលរដ្ឋ អាជ្ញាធរ​ខេត្តរតនគិរី និង​អង្គការ ADHOC នៅ​យប់​ថ្ងៃទី​២​ខែធ្នូ​នេះ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​១៥០​នាក់ បាន​យល់ព្រម​ដកថយ​ចេញពី​មុខ​តុលាការខេត្ត​រតនគិរី ដោ​យមក​ស្នាក់​នៅក្នុង​ទីស្នាក់ការ​អង្គការ ADHOC​មួយ​យប់​សិន ហើយ​ព្រឹកស្អែក​បន្តធ្វើ​ការតវ៉ា​ប​ន្ត​ទៀត នឹង​រៀបចំ​ឯកសារ​ប្តឹង​ឧទ្ធរណ៍ និង​ប្តឹងទៅ​ក្រសួង​យុត្ត​ធម៌​។  

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ឆាយ ធី ប្រធាន​អង្គការ ADHOC ខេត្តរតនគិរី បាន​មានប្រសាសន៍ថា ដើម្បី​ធ្វើការ​ដោះស្រាយ និង​សម្រុះសម្រួល​រក​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ ដែល​រង​ការចោទប្រកាន់ និង​ចាប់ខ្លួន តំណាង​ពួកគាត់​
៣ នាក់ បន្ទាប់ពី​ចប់​សវនាការ​នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ​ឆ្នាំ​២០១៥​។ តំណាង​អ្នក​តវ៉ា ទី​១-​ជ្រឹង ទូច ២-​អែម ចាន់ និង​៣-​សូទ្រ សឿន​។ ចំណែក​ម្នាក់ទៀត​ស្លាប់ និង​មួយរូប​ទៀត​រត់​គេចខ្លួនបាត់​។​

​លោក​ឆាយ ធី បាន​បន្តថា ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយនា​ព្រលប់​ថ្ងៃនេះ​បានធ្វើ​ឡើង​រវាង ប្រជាពលរដ្ឋ​បាន​ទទួលយក​ការជួយ​ដោះស្រាយ ដោយមាន​លោក​យឹម ផែន អភិបាលរង​ខេត្តរតនគិរី លោក​សួស ឡា ប្រធាន​តុលាការ​ខេត្តរតនគិរី លោក​ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី លោក​ឆាយ ធី ប្រធាន​អង្គការ ADHOC ខេត្តរតនគិរី​។​

​លោក​ឆាយ ធី បាន​ថ្លែងបន្តថា ជា​លទ្ធផល​ពលរដ្ឋ បាន​បំបែក​គ្នា​ចាកចេញ​ពីមុខ​តុលាការ​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​នេះ  ដោយ​នាំគ្នា​មក​ស្នាក់នៅ​ស្នាក់ការ​អង្គការ ADHOC មួយ​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣​ខែធ្នូ ពួកគេ​នឹង​វិលត្រឡប់​ទៅ​តុលាការ​វិញ ដោយ​ទុក​តំណាង​របស់ខ្លួន​រៀបចំ​ឯកសារ​ប្តឹង​ឧទ្ធរណ៍ និង​ប្តឹងទៅ​ក្រសួង​យុត្ត​ធម៌ តាម​នីតិវិធី​។ នៅ​យប់​នេះដែរ លោក​អភិបាលរង​ខេត្ត បាន​យក​ជួយឧបត្ថម្ភ​ថ្ងៃ​អាហារ​មួយពេល​ចំនួន ៦០ ម៉ឺន​រៀល សម្រាប់​បាតុករ ១៥០ នាក់​។​

​សូមបញ្ជាក់ថា នៅ​ម៉ោង​១​រសៀល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៥ ក្រុមបាតុករ ១៥០ នាក់ បាន​ផ្ទុះ​ហិង្សា កម្ទេច​ទ្វារ​តុលាការខេត្ត​រន​គិរី និង​បាននាំគ្នា​សំរុក​ចូលទៅ​លុកលុយ​ក្នុង​បរិវេណ​តុលាការខេត្ត​រន​គិរី ដើម្បី​តាមរក​តំណាង​របស់​ពួកគាត់់​
៣​នាក់ ដែល​តុលាការ ចាប់​យកទៅ​ដាក់គុក ក្នុងពេល​សវនាការ​រឿង​ជម្លោះដីធ្លី​ដីធ្លី​១៨៦​ហិកតា​។ បន្ទាប់ពី​តុលាការ​បាន​ជំនុំជម្រះ​ទោល​និង​សម្រេច​ឃុំខ្លួន​តំណាង​ពលរដ្ឋ​ចំនួន​៣​នាក់ ដោយ​ចោទប្រកាន់​ពីបទ រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នកដទៃ រួចមក​ពលរដ្ឋ​ប្រមាណ​ជា ១៥០ នាក់​បាន​សំរុក​ចូលទៅ​លុកលុយ ក្នុង​បរិវេណ​តុលាការ ដើម្បី​រក​ពួកគាត់ ដោយសារ​សមត្ថកិច្ច​ចាប់​តំណាង​ពួកគាត់​ចាប់ខ្លួន​ចេញ​តាម​ទ្ធា​រ​ក្រោយ​។ ពលរដ្ឋ​ទាំងនោះ បានមក​ស្នាក់នៅ​លើដី​នេះ​តាំងពី​ឆ្នាំ​២០០៦ មកម្ល៉េះ ស្រាប់តែ​លោក​ហ៊ាង សុជាតិ បាន​ចេញមុខ​មកប្តឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​យក​ដី​ដែល​ពលរដ្ឋ​កំពុងតែរ​ស់​នៅ​នោះ​ទៅវិញ​។​

​លោក​ឆាយ ធី បាន​បន្តថា អយុត្តិធម៌​ក្នុងសង្គម​កើតឡើង​ហូរហែរ​ក្នុង​ទឹកដី​ប៉ែក​ឥសាន ។ ព្រៃឈើ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ដី​ត្រូវបាន​ជួល​ឲ្យ​ក្រុមហ៊ុន​យួន​យ៉ាង​សន្ធឹកសន្ធាប់ តើ​រាស្ត្រ​ខែ្មរ​បន្ត​ការរង​ទុក​តទៅទៀត​?

​គួរ​បញ្ជាក់ថា ដោយ​តាម​ចំណារ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១២ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង​អ​ង្គេ​ត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ជម្រាបជូន​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ជ្រាបថា ឈ្មោះ​ជ្រឹង ទូច ឈ្មោះ​ស៊យ រឹម ឈ្មោះ​គួ​យ សុភា ឈ្មោះ​អែម ចាន់ និង​ឈ្មោះ​សូត្រ សឿន តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ រស់នៅ​ភូមិ​រ៉​យ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី បាន​ចំណូ​ម​ពរ​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា ជួយ​ធ្វើ​អន្តរាគមន៍​មក​លោក​លោក​អភិបាលខេត្ត ដើម្បី​សុំ​ជួយ​ដោះស្រាយ​ផ្តល់​ដី​លំនៅដ្ឋាន និង​ដីចំការ ដល់​ពួកគាត់​ទាំងអស់គ្នា​ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​ទីជម្រក​ស្នាក់នៅ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រ៉​យ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី​។ សេចក្តី​សព្វគ្រប់​មាននៅ​ក្នុង​ពាក្យស្នើសុំ​អន្តរាគមន៍​ជូន​ភ្ជាប់​មកជា​មួយ​ស្រាប់​។ អាស្រ័យហេតុនេះ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា សូម​បញ្ជូន​សំណើ​នេះ​ជូន លោក​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​ជួយ​ដោះស្រាយ​តាម​ការគួរ រួច​សុំ​រាយការណ៍​ពី​លទ្ធផល​នៃ​ការដោះស្រាយ​មក​គណៈកម្មកា​រ​វិញ​តាម​កាល​វេលា​ដ៏​សមគួរ ដើម្បី​គណៈកម្មការ​មាន​មូលដ្ឋាន​ជម្រាប​ជូនទៅ​ម្ចាស់​សំណើ​វិញ​៕​