លោក ហេង សំរិន រំពឹងថា សហគមន៍​អន្តរជាតិ​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​

​ភ្នំពេញ​៖ នៅក្នុង​មី​ទ្ទិញ​រម្លឹក​ខួប​អនុស្សាវរីយ៍​រណសិរ្ស ២​ធ្នូ លើក​ទី​៣៧ ប្រធានរដ្ឋសភា និង ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​នានា ដែល បានផ្តល់​ជំនួយ​ម​កម្ពុ​ជា រយៈពេល ៣៧​ឆ្នាំ​មកនេះ​។ ហើយ​លោក សង្ឃឹមថា សហគមន៍​អន្តរជាតិ​នឹង​បន្ត​ផ្តល់ជំនួយ​វិភាគទាន​មក​កម្ពុជា ក្នុង​បុព្វហេតុ​ការ​សន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​ក្រៅពី​រម្លឹក​ពី​ប្រវត្តិ​រណសិរ្ស ២​ធ្នូ ឆ្នាំ​១៩៧៨ លោក ហេង សំរិន បាន​ថ្លែង​លើកឡើង​ពី​កិច្ច ការងារ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈពេល ៣៧​ឆ្នាំ​មកនេះ​ថា ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល បាននិងកំពុង​បំពេញការងារ​នាំ​ឲ្យ​ប្រទេស​មាន​សន្ទុះ​រីកចម្រើន​ប្រកប ដោយ​ចីរភាព ព្រមទាំង​លើកតម្កើង​នីតិរដ្ឋ និង​យុត្តិធម៌​។ 

​លោក បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជួយ​អភិវឌ្ឍ​កម្ពុជា​រហូតមក នាំ​ឲ្យ​ប្រជាជន​កម្ពុជា បច្ចុប្បន្ន កំពុង​រស់នៅ​ប្រកបដោយ​សុខសន្តិភាព ពិសេស លោក​ថា គឺ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។​

​លោក ហេង សំរិន ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងនាម រណសិរ្ស​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខ្ញុំ​សូម​សម្តែង​ការគោរព និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្តា​ប្រទេស ជា​មិត្ត​ជិត​ឆ្ងាយ​និង​សហគមន៍​អ្នកផ្តល់ជំនួយ​ទាំងឡាយ ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ​យ៉ាង​ស្មោះសរ​ចំពោះ​បុព្វហេតុ​ដ៏​យុត្តិធម៌​របស់​ប្រជាជន​កម្ពុជា តាំងពី​ក្នុងដំណាក់កាល​សង្គ្រោះ​ជាតិ​រហូតមកដល់​បច្ចុប្បន្ន​នេះ​»​។ លោក​បន្តទៀតថា​៖«​យើងខ្ញុំ សង្ឃឹម​ជំនឿ​ជាក់​ថា​សហគមន៍​អន្តរជាតិ​នឹង​បន្ត​ផ្តល់​វិភាគ ទាន​ដ៏​ថ្លៃថ្នូរ​នេះ​ទៀត ដើម្បី​រួមចំណែក​ពង្រឹង​បុព្វហេតុ​សន្តិភាព ប្រជាធិបតេយ្យ​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។

​បន្ថែម​លើសពីនេះ លោក​បាន​កោតសរសើរ និង​អរគុណ​កាកបាទក្រហមកម្ពុជា រដ្ឋាភិបាល សហគមន៍ជាតិ អន្តរជាតិ សប្បុរសជន​នានា​និង​ក្រុមការងារ ដែល​បាន​ជួយឧបត្ថម្ភ​ជួយ​ជន រងគ្រោះ ដោយសារ​គ្រោះធម្មជាតិ​នៅតាម​បណ្តា​ខេត្ត​នានា កន្លងមក​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​