តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង


តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

តារា​ហូលីវូដ​​​​មួយ​ចំនួន​ក្រៅ​ពី​មាន​ទេពកោសល្យ​​ផ្នែក​សម្ដែង ពួក​គេ​ក៏​អាច​ពង្រីក​ចំណេះ​ខាង​និពន្ធ​​ និង​ចម្រៀង។ ប៉ុន្តែ​ពួក​គេ​ខ្លះ​​ក៏​បាន​ចំណាយ​ពេល​វេលា​ទំនេរ​​មក​ចាប់​អារម្មណ៍​សិល្បៈ​គំនូរ​ផង​ដែរ​។ ជាក់​ស្ដែង​តារា​​​ហូលីវូដ​៨​រូប​នេះសុទ្ធ​តែ​មាន​ជំនាញ​ខាង​គូរ​រូប​យ៉ាង​ស្ទាត់ជំនាញ ហើយ​ប្រហែល​ប្រិយមិត្ត​មួយ​ចំនួន​មិន​ធ្លាប់​ដឹង​ឡើយ៖

 

១.  Jim Carrey ៖ ជា​តារា​សម្ដែងអាមេរិក​បែប​កំប្លែង​។ នៅ​ពេល​ថ្មី​ៗ​នេះ ក្នុង​កម្មវិធី​ទូរទស្សន៍ “Comedians in Cars Getting Coffee” តារា​វ័យ​៥៣​ឆ្នាំ​បាន​បង្ហាញ​បន្ទប់​គូរ​រូប​និង​គំនូរ​​មួយ​ចំនួន​ដែល​គូរ​ដោយ​ផ្ទាល់​ដៃ។

 

តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

២. James Franco ៖ អាច​និយាយ​បាន​ជា​តារា​ដែល​ចេះ​ជំនាញ​ច្រើន​ដូច​ជា​សម្ដែង និពន្ធ​រឿង​ គ្រូបង្រៀន​​និង​ចេះ​គូរ​រូប​ទៀត​ផង។

 

តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

៣. Johnny Depp៖ តួ​ចោរ​សមុទ្រ​ក្នុង​រឿង “Pirates of the Caribbean” ក្រៅ​ពី​មាន​សិល្បៈ​ក្នុង​ការ​សម្ដែង​ល្អ គេ​ក៏​ជា​​វិចិត្រករ​មួយ​រូប​ផង​ដែរ។ តារា​វ័យ​៥២​ឆ្នាំ​ធ្លាប់​គូរ​​កូន​ៗ​​របស់​គេ​ជា​ច្រើន។

 

តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

៤. Sylvester Stallone ៖ បុរស​ដែល​ប្រិយមិត្ត​ស្គាល់​តាម​ការ​សម្ដែង​តួ​ “Rambo” ចូលចិត្ត​គូរ​គំនូរ​បែប​លក្ខណៈ​ស្រាត។

 

តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

៥. Steven Tyler៖ តារា​​ជើង​ចាស់​រូប​នេះ​ត្រូវ​គេ​ស្គាល់​​ជា​មេក្រុម​ចម្រៀង​រ៉ក់​ Aerosmith និង​ជា​ចៅក្រម​កម្មវិធី​ប្រលង​ចម្រៀង “American Idol” ហើយ​ក៏​ជា​វិចិត្រករ​គូ​រូប​ជំនាញ​​​ និង​បាន​ដាក់​លក់​ជា​ហូរហែ​ដែរ។​​ លោក​ធ្លាប់​សម្ដែង​រឿង “Epic”។

 

តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

៦. Joni Mitchell ៖​តារា​ចម្រៀង​​កាណាដា​ជើង​ចាស់​រូប​នេះ​​បាន​ចាត់​ទុក​ការ​គូរ​រូប​ជា​ជា​ជម្រើស​ទី​១ ហើយ​ចម្រៀង​ជា​ជម្រើស​ទី​២ ប៉ុន្តែ​​អ្វី​ដែល​គូរ​ឲ្យ​ចាប់​អារម្មណ៍​មាន​សមត្ថភាព​​ខ្លាំង​លើ​ជំនាញ​ទាំង​២​នេះ។ ជាក់​ស្ដែង​អ្នកស្រី​ធ្លាប់​គូរ​និង​បង្កើត​រូប​លើ​គម្រប​​អាល់ប៊ុម​ចម្រៀង​​របស់​ខ្លួន​ផ្ទាល់។

 

តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

៧. Lucy Liu ៖​ ក្រៅ​ពី​អាជីព​សម្ដែង Lucy មាន​ការងារ​​នៅ​កន្លែង​សិល្បៈ​គំនូរ ថែម​ទាំង​ចេះ​គូរ​គំនូរ​ 3D តាម​កុំព្យូទ័រ​ថែម​ទៀត​ផង។

 

តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

៨. Swiss Beatz ៖ តារា​វ័យ​ឆ្នាំ​ត្រូវ​គេ​ស្គាល់​ជា​តារា​ Hip-hop ហើយ​ក៏​ជា​អ្នក​គូរ​រូប​ដ៏​ល្អ​ម្នាក់​ដែរ។ ​​​​​​​​​​​​​​​

 

តារា​ហូលីវូដល្បី​៨​នាក់​ចេះ​គូរ​រូប​ស្ទាត់​ជំនាញ​ដែល​អ្នក​មិន​ធ្លាប់​ដឹង

 

ចុចអាន៖Brad Pitt បង្ហើប​ថា​ពី​មុន​ធ្លាប់​ចង់​បាន​កូន​មួយ​ឡូ មិន​មែន​៦​ទេ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ​mandatory