​ឧបករណ៍​ពិសេស ​បញ្ជា​កាមេរ៉ា​ឌីជីថល​តាម​រយៈ​ទូរសព្ទ​បាន


​ឧបករណ៍​ពិសេស ​បញ្ជា​កាមេរ៉ា​ឌីជីថល​តាម​រយៈ​ទូរសព្ទ​បាន

Pulse ជា​ឧបករណ៍​​កាមេរ៉ា​ថ្មី​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បញ្ជា​កាមេរ៉ា​ពី​ចម្ងាយ​ ដោយ​មិន​ចាំបាច់​​ត្រូវ​ការ​ខ្សែ​ដើម្បី​ត​ភ្ជាប់​នោះ​ទេ។

 

​ឧបករណ៍​ពិសេស ​បញ្ជា​កាមេរ៉ា​ឌីជីថល​តាម​រយៈ​ទូរសព្ទ​បាន

 

Pulse អាច​ដោត​ជាប់​នឹង​កាមេរ៉ា​ឌីជីថល​ ឬ​កាមេរ៉ា​ដទៃ​ទៀត​បាន​តាម​រយៈ​រន្ធ​ USB ដោយ​​អាច​បញ្ជា​ដើម្បី​ថត​រូប​ភាព,​ វីដេអូ​ Time-lapse ឬ​វីដេអូ​ធម្មតា​តាម​រយៈ​កម្មវិធី​ដែល​មាន​លើ​ទូរសព្ទ​ដៃ​ក្នុង​ចម្ងាយ​ ​៣០​ម៉ែត្រ។

 

​ឧបករណ៍​ពិសេស ​បញ្ជា​កាមេរ៉ា​ឌីជីថល​តាម​រយៈ​ទូរសព្ទ​បាន

 

ក្រៅ​ពី​អាច​បញ្ជា​ដើម្បី​ថត​យក​រូបភាព​ឬ​វីដេអូ​ ​វា​ក៏​អាច​បង្ហាញ​រូបភាព​​បន្ទាប់​ពី​ថត​ហើយ​ភ្លាម​ និង​កែប្រែ​ Setting ​ដូច​ជា​ ISO, Apertureនិង​ Shutter Speed បាន​យ៉ាង​ងាយ​តាម​រយៈ​កម្មវិធី។ ​ការ​ថត​រូប​ភាព​​ប្រភេទ​ ​Low-Light រួម​ទាំង​ long exposure ក៏​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ដែរ​​នៅ​ពេល​ដែល​ប្រើ​ប្រាស់​ជា​មួយ​ឧបករណ៍ Pusle នេះ។ ឧបករណ៍​​នេះ​​ដែរ​មាន​ទម្ងន់​ត្រឹម​តែ​៤២​ក្រាម​ប៉ុណ្ណោះ​ សាក​ថ្ម​​បំពេញ​មួយ​លើក​អាច​ប្រើ​បាន​ច្រើន​ជាង​​២៤​ម៉ោង​ និង​អាច​ប្រើ​ប្រាស់​ជា​មួយ​កាមេរ៉ា​បាន​ច្រើន​ជាង​៦០​ប្រភេទ។​​

​ឧបករណ៍​ពិសេស ​បញ្ជា​កាមេរ៉ា​ឌីជីថល​តាម​រយៈ​ទូរសព្ទ​បាន

 

 

​ឧបករណ៍​ពិសេស ​បញ្ជា​កាមេរ៉ា​ឌីជីថល​តាម​រយៈ​ទូរសព្ទ​បាន

 

គួរ​បញ្ជាក់​ដែរ​ថា​ឧបករណ៍​នេះ​​មាន​តម្លៃ​៧៤​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ហើយ​អាច​នឹង​ដាក់​លក់​លើ​ទីផ្សារ​បរទេស​នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕ ​

 

 

ចុច​អាន៖ ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​

 

​ឧបករណ៍​ពិសេស ​បញ្ជា​កាមេរ៉ា​ឌីជីថល​តាម​រយៈ​ទូរសព្ទ​បាន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PetaPixel​​​​​​​​​​

នាំមកជូនដោយ

​ឧបករណ៍​ពិសេស ​បញ្ជា​កាមេរ៉ា​ឌីជីថល​តាម​រយៈ​ទូរសព្ទ​បាន