ត្រៀម SEA Gamesត្រូវមានមជ្ឈមណ្ឌលកីឡាថ្នាក់យ៉ាងតិច ៣

ភ្នំពេញ:    ​ភ្នំពេញ​:​ក្នុងខណៈដែល​ឆ្នាំ​២០២៣​ដែលជា​ឆ្នាំ​កម្ពុជា​ត្រូវ​ធ្វើជា​ ម្ចាស់ផ្ទះ SEA Games នោះ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បញ្ជាក់ថា​យើង​ ត្រូវមាន​មជ្ឈមណ្ឌល​ជាតិ​កីឡា​យ៉ាងហោច​ណាស់​ក៏​៣​កន្លែង​ដែរ ។​

​    ​ទាំង ៣​កន្លែង​នោះ​គឺត្រូវធ្វើ​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា ។​លោក​បន្តថា​ពេលនេះ​ខេត្តកំពង់ចាម​គេ​មាន​ដី​សម្រាប់​កសាង​មជ្ឈមណ្ឌល​កីឡា​ ជាតិ​ហើយ​គឺ​អតីត​ពហុ​កី​ឡ​ដ្ឋា​ខេត្ត​ដែល​ពេលនេះ​មួយផ្នែក​បាន​កសាង​ជា​អាង ​ហែល​ទឹក​កម្រិត​អន្តរជាតិ​ដែល​ប្រសិទ្ធិ​នាម​ថា​មជ្ឈមណ្ឌល​ហែល​ទឹក​តេ​ជោ​ សែន​ដែលមាន​តម្លៃ​ជិត​២​លាន​ដុល្លារ​អាមេរិក ។​

​    ​កំពង់ចាម​ជា​ខេត្ត​មួយ​ដែលមាន​សក្ដានុពល​ខាង​កីឡា​ច្រើន​ដែល​ក្រៅពី​ កីឡាហែលទឹក​គឺ​អ្នកលេង​កីឡា​ផ្សេងៗ​ទៀត​ជាច្រើន​មាន​ប្រភព​ចេញពី​ ខេត្តកំពង់ចាម ។​

​    ​តំបន់​មួយទៀត​ដែល​ត្រូវ​ក​សា​មជ្ឈមណ្ឌល​កីឡា​ដែរនោះ​គឺ​ខេត្តសៀមរាប ។ មួយ​តំបន់​ទៀត​គឺ​ប៉ែក​និរតី​ជា​ពិសេស​តំបន់​សមុទ្រ ។​តំបន់​សមុទ្រ​នេះ​លោក​មិនទាន់​ប្រាកដថា​ជ្រើស​រើសយក​ខេត្ត​ណា​នៅឡើយ​ទេ ។​

​     ​លោក​អគ្គលេខាធិការ​អូឡាំពិក​បញ្ជាក់ទៀតថា​មាន​មជ្ឈមណ្ឌល​កីឡា​បែបនេះ​អ្នក ​ដែល​នៅ​តំបន់​នោះគេ​ងាយ​ស្រួល​នឹង​ឲ្យ​កូន​របស់គេ​មក​ហាត់ ។​ទីនោះ​ក៏​អាចជា​កន្លែង​ប្រកួត​សម្រាប់​ប្រភេទ​កីឡា​ខ្លះ​នៅពេលដែល​កម្ពុជា ​ធ្វើជា​ម្ចាស់ផ្ទះ SEA Games ដែរ ។​