យ៉ាង​តិច​១៤​នាក់​ស្លាប់​ ក្នុង​​ការ​បាញ់​ប្រហារ​​​​នៅ​​​​មណ្ឌល​​សាសនា​មួយ​​នៅ​សហរដ្ឋអាមេរិក​


យ៉ាង​តិច​១៤​នាក់​ស្លាប់​ ក្នុង​​ការ​បាញ់​ប្រហារ​​​​នៅ​​​​មណ្ឌល​​សាសនា​មួយ​​នៅ​សហរដ្ឋអាមេរិក​

មន្ត្រី​ប៉ូលិស​​កំពុង​ស្វែង​រក​ខ្មាន់​កាំភ្លើង​បី​នាក់ ដែល​បាន​បាញ់​​សម្លាប់​មនុស្ស​យ៉ាង​តិច​១៤​នាក់ នៅ​​ឯ​មជ្ឈមណ្ឌល​សាសនា​​មួយ​​នៅ ទី​ក្រុង​ San Bernardino រដ្ឋ​ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​​កាល​ពី​​​យប់​មិញ​ ។

 

យ៉ាង​តិច​១៤​នាក់​ស្លាប់​ ក្នុង​​ការ​បាញ់​ប្រហារ​​​​នៅ​​​​មណ្ឌល​​សាសនា​មួយ​​នៅ​សហរដ្ឋអាមេរិក​

 

លោក​មេ​បញ្ជាការ​ប៉ូលិស Jarrod Burguan ​បាន​និយាយ​​ប្រាប់​សារព័ត៌មាន​ថា ខ្មាន់​កាំភ្លើង​​បី​នាក់​​បាន​បើក​ការ​វាយ​ប្រហារ​​អំឡុង​ម៉ោង​ ១១ ​យប់​ថ្ងៃ​ពុធ​​ម្សិល​មិញ​នេះ​ នៅ​ឯ​សាល​​មណ្ឌល​សាសនា​ជួយ​​​ជន​ពិការ Inland ​ដោយ​ប្រើ​​ប្រាស់​កាំភ្លើង​វែង​និង​ក្រោយ​មក​បាន​គេច​ខ្លួន​​​​តាម​ឡាន​ SUV ពណ៌​ខ្មៅ។ លោក ​​​Burguan បាន​បន្ត​ថា​វា​ដូច​​​ជា​​គម្រោង​ការ​រៀប​ចំ​ទុក​​មួយ។

 

ក្នុង​ការ​វាយ​ប្រហារ​ខាង​លើ​​នោះ​ក៏​មាន​​មនុស្ស​​១៤​នាក់​រង​របួស​ផង​ដែរ។ សាក្សី​ក្នុង​ហេតុការណ៍​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ​​ពួក​គេ​បាន​ឃើញ​មនុស្ស​ជា​ច្រើន​​ជាប់​ក្នុង​អាគារ​ការិយាល័យ​ នៅ​ពេល​ដែល​ក្រុម​ខ្មាន់​កាំភ្លើង​ព័ទ្ធ​ជុំវិញ។​​

 

យ៉ាង​ណា​ក្ដី​មន្ត្រី​ប៉ូលិស​ FBI បាន​និយាយ​ថា​ ពួក​គេ​មិន​ទាន់​អាច​កំណត់​បាន​ថា​ ការ​វាយ​ប្រហារ​ខាង​លើ​នេះ​ជា​​​ភេរវកម្ម​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បាន​​សន្និដ្ឋាន​ថា​វា​អាចជា​អំពើ​ភេរវកម្ម​ក្នុង​ស្រុក៕
 

យ៉ាង​តិច​១៤​នាក់​ស្លាប់​ ក្នុង​​ការ​បាញ់​ប្រហារ​​​​នៅ​​​​មណ្ឌល​​សាសនា​មួយ​​នៅ​សហរដ្ឋអាមេរិក​
  យ៉ាង​តិច​១៤​នាក់​ស្លាប់​ ក្នុង​​ការ​បាញ់​ប្រហារ​​​​នៅ​​​​មណ្ឌល​​សាសនា​មួយ​​នៅ​សហរដ្ឋអាមេរិក​

 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ BBC, abcnews​​​​​​​​