ផល​អាក្រក់​ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​អំពូល​ភ្លើង​រាង​គូទ​ខ្យង ឬ​អំពូល​រាងមូល

មនុស្សមួយចំនួន បានយល់ខុស អំពីការ ផ្លាស់ប្តូរ អំពូលភ្លើងពី អំពូលម៉ែត ដែលមាន នៅក្នុងផ្ទះ របស់ពួកគេ មកជាអំពូល ដែលមាន តម្លៃថោក ដូចជា អំពូលភ្លើង រាងមូល ឬ អំពូលរាង គូទខ្យង ជាដើម ដើម្បី សន្សំសំចៃ ។ ក៏ប៉ុន្តែ ពួកគេ មិនបាន ស្វែងយល់ពី គុណវិបត្តិ និង ផលអាក្រក់ ដែលជះដោយ អំពូលទាំង នោះទេ ហើយនៅ ពេលដែល អំពូលទាំងនោះ បែកបាក់វិញ វាបញ្ចេញ ជាតិពុល ជាច្រើន ដែលធ្វើអោយ ប៉ះពាល់ដល់ សុខភាព របស់យើងដែរ ។

ផល​អាក្រក់​ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​អំពូល​ភ្លើង​រាង​គូទ​ខ្យង ឬ​អំពូល​រាងមូល

តាមរយៈភ្នាក់ងារការពារបរិស្ថានមួយ បានបង្ហាញថា ពន្លឺដែល ភ្លឺចេញពី អំពូលភ្លើង រាងគូទខ្យង ឬ រាងមូលនោះ វាបញ្ចេញ ជាតិពុល ជាច្រើន ដែលបណ្តាល អោយយើង មានអាការៈ ដូចជា ៖ រសាប់រសល់, មិនអាច ប្រមូលអារម្មណ៍ បានល្អ, អស់កំលាំង ល្ហិតល្ហៃ ស្រឡាំងកាំង, ឈឺក្បាល វិលមុខ ជាដើម ។ ម្យ៉ាងវិញទៀត វាក៏បង្កអោយ យើងមានជំងឺ ផ្សេងៗទៀតដូចជា ៖

  1. អាចបណ្តាលអោយយើង កើតជំងឺ មហារីក ព្រោះ អំពូលភ្លើង ទាំងនោះ ធ្វើឡើង ដោយសារជាតិម្យ៉ាង ដែលពោរពេញ ទៅដោយ ជាតិពុល បង្កអោយកើត ជំងឹមហារីក ។
  2. អាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ ស្រ្តីមានផ្ទៃពោះ និង កុមារ ព្រោះអំពូល ទាំងនោះ ផ្ទុកទៅដោយ សារធាតុ បារត ។
  3. ពន្លឺដែលភ្លឺចេញពីអំពូលភ្លើងទាំងនោះ គឺជាកាំរស្មី UV-C និង UV-B ដែលមាន ជាតិវិទ្យុ សកម្មខ្ពស់ ហើយកាំរស្មី នោះក៏ បណ្តាលអោយ យើងមាន ជំងឺមហារីក ស្បែក និង បង្កគ្រោះថ្នាក់ ដល់ភ្នែក របស់យើង ទៀងផង ។ វាមិនត្រឹមតែ បង្កជំងឺ ដល់យើង ប៉ុណ្ណោះទេ ហើយវា ថែមទាំង បំផ្លាញ ជាលិកាស្បែក និង ប្រព័ន្ធភាពស៊ាំ របស់យើងទៀត ។

ដូចនេះ អ្នកទាំងអស់គ្នាគួរតែ បញ្ឈប់ការ ប្រើប្រាស់ អំពូល ដែលមាន តំលៃថោក ទាំងនោះទៅ ព្រោះវាមិន ចំណេញណាស់ ណាទេ ហើយថែម ទាំងផ្តល់ ផលអាក្រក់ ច្រើនទៀត ។ បើយកល្អ អ្នកគួរតែប្រើប្រាស់ អំពូលភ្លើង បែប LED ឬ អំពូលម៉ែតវិញ ។

  • ដោយ: Samphas
  • 7:54 AM, 03 December
  • ប្រភព: Losing Weight Done
  • Tag: សុខភាព