គុណសម្បត្តិ ៩ យ៉ាង​របស់​ផ្លែ​ទន្លាប់​សម្រាប់​សុខភាព​

Sanofi

​ផ្លែ​ទន្លាប់ គឺជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ​សំបូរ​នៅលើ​ទីផ្សារ​។ ទោះជា​យ៉ាងនេះ​ក្តី​ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​បង្កប់​នូវ​គុណសម្បត្តិ​ច្រើន​ចំពោះ​សុខភាព​។ 

១. មាន​កម្រិត​កាឡូរី​ទាប​
​ផ្លែ​ទន្លាប់​ទម្ងន់ ១០០​ក្រាម​មាន​ផ្ទុក ៧០​កាឡូរី ដែល​ទាប​បំផុត​បើ​ប្រៀប ធៀប​ទៅនឹង​ផ្លែឈើ​ដទៃទៀត ហើយ​វា​ក៏​សំបូរ​ដោយ​អាហារ​កាក​សរសៃ​ច្រើន​ផងដែរ​។

២. ប្រឆាំង​បញ្ហា​រលាក
សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា កា​តេ​ស៊ីន (catechin) និង ហ្គា​ឡូ​កា​តេ​ស៊ីន (gallocatechins) និង​
​អាស៊ីត បេ​ទូ​នូ​លី​នី​ក (betunulinic) គឺជា​សមាសធាតុ​ប្រសើរ​ជួយ​ការពារ​បញ្ហា​រលាក និង ជួយ​ទប់​ឈាម​មិន​
​អោយ​ហូរ​ច្រើន ប្រសិនបើ​មានការ​ដាច់​រលាត់ ឫ​ត្រូវរបួស​។

៣. សំបូរ​សារធាតុ​ប្រឆាំង​អុក​សុី​ត​កម្ម​គ្រប់​ប្រភេទ​
​ផ្លែ​ទន្លាប់​សំបូរ​ច្រើន​បំផុត​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន A បេ​តា​កា​រូ​ទីន លី​កូ​ប៉ែន ដែលមាន​មុខ​​ងារ​ជួយ​បំបាត់​សារធាតុ​រ៉ាឌីកាល់​សេរី និង​បង្កើន​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​រាងកាយ និង​ខួរក្បាល នេះ​មានន័យថា វា​អាចជួយ​កាត់បន្ថយ​ការកើត​ជំងឺ​ផ្សេងៗ​ជាច្រើន​។

៤. ប្រភព​វីតាមីន និង រ៉ែ​ខនិជ
​វីតាមីន C វីតាមីន B-complex អាស៊ីត folate វីតាមីន thiamin ទង់ដែង ម៉ាញ៉េ​ស្យូ​ម ដែលជា​សមាស​​ធាតុ​សំខាន់ៗ​ជួយ​ពង្រឹង​មុខងារ​អង់ស៊ីម​ក្នុង​រាងកាយ និង​ជួយ​បង្កើត​កោសិកា​ឈាម ក្រហម​។

៥. ប្រឆាំងនឹង​ការប៉ះពាល់​ពី​វិទ្យុសកម្ម​
​ព្រោះ​ក្នុង​ផ្លែ​ទន្លាប់​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​កាក​ស៊ី​ណូ​ហ្សែ​ន (anticarcinogenics) និង​សារធាតុ​ប្រឆាំង​
​នឹង​កា​រប​ម្រែ​ប​ប្រួល​ហ្សែ​ន (antimutagenics)​។ ហើយក៏​ជួយ​ប្រឆាំងនឹង​មីក្រុប មួយចំនួន​ដែល​ធ្វើអោយ​
​ខូច​មុខងារ​ដល់​ដំណើរ​ឈាម​រត់ និង​អាច​ទប់​បញ្ហា​ឡើង​សំពាធ​ឈាម​។

៦. ជួយ​ព្យាបាល​ជំងឺរាគ ទល់លាមក និង​ឫសដូងបាត​
គេ​បាន​សម្គាល់​ហើយ​ថា ផ្លែឈើ​នេះ​អាចជួយ​ព្យាបាល​ជំងឺរាគ​ស្ទើរតែ​គ្រប់​អាការៈរោគ រួមទាំង​បញ្ហា​ទល់​លា​
​មក និង ជំងឺ​ឫសដូងបាត​បាន​។ នេះ​គឺ​ដោយសារ​ជាតិ​ស្ករ​ក្នុង​ផ្លែឈើ​នេះ ជា​សារធាតុ​ស្ករ​សុទ្ធ អាចជួយ​សម្រួល ចលនា​ពោះវៀន និង​កាត់បន្ថយ​បញ្ហា​ឈឺចាប់​ពោះវៀន​។

៧. ជួយ​សម្រក​ទំងន់​
បើ​អ្នក​មានបំណង់​ចង់​សម្រក​ទម្ងន់​អ្នក​អាច​ជ្រើសរើស​ផ្លែឈើ​នេះ​ពិ​សារបាន ព្រោះ​វា​ជួយ​អោយ​អ្នកមាន​អារ​
​ម្មណ៍​ឆ្អែត នេះ​ក៏ដោយ​សារ​សារធាតុ​ម្យ៉ាង​ឈ្មោះថា ប៉េ​ទីន (pectin) ដែល​អាច​ការពារ​ការ​កើន​កម្រិត​ជាតិ​
​ស្ករ និង​បន្ថយ​ចំណង់​ពិសារ​អាហារ​ជាតិ​ផ្អែម​។​

៨. ព្យាបាល​ជំងឺ​ផ្តាសាយ និង​គ្រុន
​វីតាមីន C ក្នុង​ផ្លែ​ទន្លាប់​មាន​សមត្ថភាព​អាចជួយ​ដោះស្រាយ​បញ្ហា ផ្តាសាយ និង​គ្រុន​បាន​ប្រសើរ​បំផុត​។​

៩. បញ្ចេញ​ជាតិពុល និង​បង្កើន​កម្លាំង​
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​កាត់បន្ថយ​សារធាតុ​កង្វក់ ចេញពី​រាងកាយ និង​ធ្វើអោយមាន​លំនឹង​នូវ​
​ជាតិ​រ៉ាឌីកាល់​សេរី បន្ថយ​ការកើនឡើង​សារធាតុ ប៉ូ​តា​ស្យូ​ម​លើសលុប ។ ជា​លទ្ធផល​វា​នឹង​ធ្វើអោយ​អ្នកមាន​
​កម្លាំង និង​កាត់បន្ថយ​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ៕ សុផល​



Related