Liverpool ស៊ុត​ Southampton ៦គ្រាប់ ឡើង​ប៉ះ​ Stoke វគ្គ៤ក្រុម​ចុង​ក្រោយ

ក្រុម​ហង្ស​ក្រហម​ Liverpool បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ Southampton ស្ពឹក​មុខ ដោយ​វាយ​បក​៦គ្រាប់​ នា​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Capital One Cup យប់​មិញ​។ លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម​លោក Jurgen Klopp ឡើង​ប៉ះ Stoke City នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Liverpool ស៊ុត​ Southampton ៦គ្រាប់ ឡើង​ប៉ះ​ Stoke វគ្គ៤ក្រុម​ចុង​ក្រោយ

សំឡេង​កញ្ចែ​ចាប់​ផ្ដើម​បានត្រឹម​​តែ​៣៩វិនាទី Sadio Mane បាន​បំប៉ោង​សំណាញ់​ទី​ ជួយ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ Southampton ហើប​គូទ​ពី​លើ​កៅអី​​ ដែល​​​ជា​គ្រាប់​បាល់​ចូល​ទី​លឿន​បំផុត​​ក្នុង​ពាន​រង្វាន់​រដូវ​កាល​នេះ។

Liverpool ស៊ុត​ Southampton ៦គ្រាប់ ឡើង​ប៉ះ​ Stoke វគ្គ៤ក្រុម​ចុង​ក្រោយ

Mane អបអរ​ក្រោយ​តែត​បញ្ចូល​ទី​ក្នុង​នាទី​ដំបូង

យ៉ាង​ណា​ក្ដី ខ្សែ​ប្រយុទ្ធ​ទើប​ជា​ពី​របួស Daniel Sturridge បាន​ស៊ុត​បញ្ចូល​ទី​២គ្រាប់​វិញ ត្រឹម​ចន្លោះ​ពេល​៤នាទី គឺ​នៅ​នាទី​២៥ និង​២៩ ឲ្យ​ហង្ស​ក្រហម​នាំ​មុខ​វិញ​ម្ដង។

Liverpool ស៊ុត​ Southampton ៦គ្រាប់ ឡើង​ប៉ះ​ Stoke វគ្គ៤ក្រុម​ចុង​ក្រោយ

Sturridge នៅ​តែ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច ទោះ​របួស​រ៉ាំរ៉ៃ​ជា​យូរ​ក្ដី

ចុង​តង់​ទី​១ Divock Origi បាន​បន្ថែម​១គ្រាប់​ទៀត ​ដែល​ជា​គ្រាប់​ដំបូង​សម្រាប់​កីឡាករ​វ័យ​​ក្មេង​សញ្ជាតិ​បែលហ្សិក​រូប​នេះ​នៅ Liverpool។ ខ្សែ​ប្រយុទ្ធ​​អាយុ​​ត្រឹម​២០ឆ្នាំ​រូប​នេះ​ អាច​ធ្វើ​បាន​ហ៊ែតទ្រីក ដោយ​បាន​បន្ថែម​២គ្រាប់​ទៀត​នៅ​តង់​ទី២ (នាទី​៦៨, ៨៦) ស្រប​ពេល​កីឡាករ​បម្រុង Jordon Ibe ដែល​ប្ដូរ​ចូល​ជំនួស Sturridge នៅ​នាទី​៥៩ បាន​បំប៉ោង​សំណាញ់​ទី​មួយ​គ្រាប់​ដែរ​នៅ​នាទី​៧៣។
 
Liverpool ស៊ុត​ Southampton ៦គ្រាប់ ឡើង​ប៉ះ​ Stoke វគ្គ៤ក្រុម​ចុង​ក្រោយ

Origi ធ្វើ​បាន​ហ៊ែតទ្រីក​លើក​ដំបូង​

ដូច្នេះ​៤ក្រុម​ចុង​ក្រោយ​ដែលនៅ​មាន​ឱកាស​ប្រជែង​យក​ពាន League Cup របស់​អង់គ្លេស​ (Capital One Cup) រដូវ​កាល​នេះ គឺ Stoke vs Liverpool និង Everton vs Manchester City។ ការ​ប្រកួត​ជើង​ទី​១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មករា និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា៕

ប្រែ​សម្រួល៖ សុវត្ថិ
ប្រភព៖ bbc