ត្រួស​ៗ ​ការងារ​ក្រៅ​ពីអាជីព​​ឈឺ​ខ្លួនរបស់​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​ទាំង​៨​នាក់​នេះ

ត្រួស​ៗ ​ការងារ​ក្រៅ​ពីអាជីព​​ឈឺ​ខ្លួនរបស់​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​ទាំង​៨​នាក់​នេះ

​វិស័យ​កីឡា​ប្រដាល់​ក្នុង​ស្រុក​ខ្មែរ​កំពុង​​តែ​មាន​ការ​រីក​ចំរើន​ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ដែល​​បាន​បើក​កម្ម​វិធី​ប្រកួត​ជា​ច្រើន​ និង​​ផ្ដល់​​ប្រាក់​តម្លៃ​ខ្លួន​​​គួរសម​​​ដល់​កីឡាករ​​​ទៅតាម​កម្រិត​​សមត្ថភាព​ និង​​ភាព​ល្បី​ឈ្មោះ​របស់​ខ្លួន ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក្ដី​ក៏​ពួក​គេ​ត្រូវ​ការ​ចំណូល​​ពី​ការងារ​​ផ្សេងៗ​ទៀត​ ដើម្បី​ទ្រទ្រង់​ដល់​ជីវភាព​គ្រូ​សារ​ និង​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ​។ ​ខាង​ក្រោម​ជា​ឈ្មោះ​ និង​ការ​ងារ​របស់​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​មួយ​ចំនួន​ដែល​​ធ្វើ​ការ​ងារ​ផ្សែង​ពី​អាជីព​ប្រដាល់៖​​​​

 

ឡុង សុភី ៖ ​​​ម្ចាស់​ខ្សែ​ក្រវាត់​ ៦​គ្រឿង​រូប​នេះ​សព្វ​ថ្ងៃ​ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​មុខ​ក្លិប​ប្រដាល់​សាលវ័ន​​កីឡា។ អ្នក​ប្រដាល់​ជំនាញ​ប្រើ​ជង្គង់​រូប​នេះ​បាន​ចាប់​ផ្ដើម​​ប្រកប​របរ​នេះ​ទាំង​ពី​ឆ្នាំ​​២០០៩ មក​ម្ល៉េះ។ ​​

 

ត្រួស​ៗ ​ការងារ​ក្រៅ​ពីអាជីព​​ឈឺ​ខ្លួនរបស់​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​ទាំង​៨​នាក់​នេះ

កីឡាករ ឡុង សុភី

ឡុង សុវណ្ណឌឿន៖ កីឡាករ​ដែល​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទី​ផ្សារ​នៅ​សាកល​វិទ្យាល័យ​ធន​ធាន​មនុស្ស​រូប​នេះ​ ​ក្រៅ​ពី​អាជីព​​ប្រដាល់​រូប​គេ​គឺ​ជា​ពិធី​ករ​ប្រដាល់​នៅ​ស្ថានីយ​ទូរទស្សន៍​ CTN។

 

កន​ ចន្ថា​៖  អ្នក​ប្រដាល់​ដែល​ទើប​ជា​ពី​របួស​បាក់​ខ្ទង់​ច្រមុះ​រូប​នេះ​ទើប​តែ​បង្កើត​​មុខ​របរ​​ផ្ទាល់​ខ្លួន​មួយ​ទៀត​គឺ​លក់​ភីហ្សា​នៅ​មុខ​ ​កីឡដ្ឋាន​​បាល់ទាត់​កងយោធពលខេមរភូមិន្ទ​(​ស្តាត​ចាស់​)។ ​

​​​​​

ឃឹម ឌីម៉ា៖ កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​បៀលប្រាយ​ប្រាយ​​ផ្នែក​ច្បាប់​ឆ្នាំ​ទី៤ រូប​គេ​បាន​បញ្ចប់​​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់ឌុប​ឆ្នាំ​២០១១)។ កីឡាករ​រូប​នេះ​មាន​ការ​ងារ​ជា​ PM  (កង​អន្តរាគមន៍​ពិសេស​)​។

 

ចាន់​ រតនា៖ ក្រោយ​បាត់​មុខ​ពី​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ​ជាង​មួយ​ឆ្នាំ​កន្លង​មក កីឡាករ​រូប​នេះចាប់​អាជីព​ប្រដាល់​គុន​ចម្រុះ​ក្នុង​ទ្រុង។ បច្ចុប្បន្ន​រូប​គេ​មាន​មុខ​របរ​ជា​អ្នក​រត់ម៉ូតូ​​កង់​បី​បាន​ជាង​មួយ​ឆ្នាំ​ និង​បង្ហាត់​យុទ្ធ​ក្រម​ខម​នៅ​ក្លិប​សិល្បៈ​ជិត​ពីរ​ឆ្នាំ​។

 

ត្រួស​ៗ ​ការងារ​ក្រៅ​ពីអាជីព​​ឈឺ​ខ្លួនរបស់​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​ទាំង​៨​នាក់​នេះកីឡាករ ចាន់​ រតនា

 

សែន រ៉ាឌី៖ ​​បង​ប្រុស​ សែន​ រ៉ាដេត រូប​នេះ​ជា​​ជើង​ខ្លាំង​ប្រដាល់​សេរី និង​ម្ចាស់​មេដាយ​មាស​ពិភព​លោក​កីឡា​វ៉ូវីណាម​ សព្វ​ថ្ងៃ​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​នៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយ​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ សែន រ៉ាឌី​កំពុង​ស្វែង​រក​ការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ជំនាញ​របស់​ខ្លួន ហើយ​អាច​នឹង​ឈប់​ពី​ប្រដាល់​ ប្រសិន​បើ​ទទួល​បាន​ការងារ​ល្អ។

 

ឡៅ ស៊ីណាត​៖  អ្នក​ប្រដាល់​នៅ​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​​បម្រើ​ការ​ងារ​ជា​​ទាហាន​ជិត៥​ឆ្នាំ​មក​ហើយ និង​មាន​​​មុខរបរ​ជា​អ្នក​ធ្វើ​ស្រែ​​​នៅ​ខេត្ត​កំពង់​ស្ពឺ។​ ចំណែ​ក ឡៅ ចន្ទ្រា ​​ប្អូន​ប្រុស​របស់​ ឡៅ ស៊ីណាត ក៏​​បម្រើ​ការងារ​ជា​​ទាហាន​ដូច​បង​ប្រុស​​​​​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ​ផង​ដែរ​​។

 

អ៊ុំ​ ចំរើន៖ ​ក្រៅ​ពី​អាជីព​ជា​អ្នក​ប្រដាល់​កីឡាករ​រូប​នេះ​មាន​មុខរបរ​មួយ​ទៀត​គឺ​ដេរ​ ស្បែកជើង​​លក់​ និង​បើក​កន្លែង​ចាក់​សាក់​នៅ​​ម្ដុំ​ស្ពាន​ដែក​ចំការ​ដូង​៕

 

ត្រួស​ៗ ​ការងារ​ក្រៅ​ពីអាជីព​​ឈឺ​ខ្លួនរបស់​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​ទាំង​៨​នាក់​នេះ

កីឡាករ​​ ឡៅ ស៊ីណាត

 

 

​​​​​​​អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា​