​ជើង​ទី​មួយ Valencia ​ឈ្នះ Barakaldo ​៣-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey


​ជើង​ទី​មួយ Valencia ​ឈ្នះ Barakaldo ​៣-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey

ក្រុម Valencia ​ដែល​ទើប​តែ​បាត់បង់​អ្នក​ចាត់ការ​កាល​ពី​សប្ដាហ៍​មុន​និង​ធ្លាក់​ទម្រង់​លេង​៣​ប្រកួត​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​ជ័យជម្នះ​វិញ​ហើយ​ ក្រោយ​បំបាក់​ក្រុម Barakaldo ​ដោយ​លទ្ធផល ៣-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey ​ជើង​ទី​មួយ ជុំ​ទី​៤ ​កាល​ពី​យប់​មិញ​នេះ។

 

​ជើង​ទី​មួយ Valencia ​ឈ្នះ Barakaldo ​៣-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey

 

ម្ចាស់​ផ្ទះ​ Barakaldo ​ហាក់​ធ្វើ​បាន​ល្អ​ជាង​ក្រុម​ភ្ញៀវ Valencia ​ត្រឹម​ប៉ុន្មាន​នាទី​ដើម​តង់​ទី​មួយ ដោយ​នាទី​១៦ កីឡាករ Alain Arroyo ​រក​បាន​មួយ​គ្រាប់​នាំ​មុខ។ ៣​នាទី​ក្រោយ ក្រុម​ភ្ញៀវ​មិន​ឱ្យ​បាក់​មុខ​ក្នុង​នាម​ជា​ក្រុម​លេង​នៅ​លីក​លំដាប់​ទី​មួយ​នោះ​ទេ ពោល​គឺ​ Joao Cancelo ​រក​បាន​គ្រាប់​បាល់​ស្មើ​វិញ ដើម្បី​រយៈ​លទ្ធផល​ស្មើ​គ្នា ១-១ ​នៅ​តង់​ទី​មួយ។ ចូល​ដល់​តង់​ទី​ពីរ ក្រុម Valencia ​លេង​ហាក់​ដូច​ជា​ស៊ី​ចង្វាក់​គ្នា​វិញ ដោយ​អាច​រក​បាន​មួយ​គ្រាប់​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​ម្ដង នៅ​នាទី​៦៥ ​ដោយ​កីឡាករ Jose Gaya ។

 

ជិត​នឹង​ចប់​ការប្រកួត​ទៅ​ហើយ ​នាទី​៨៩ ​កីឡាករ​ Valens ​របស់  Barakaldo ​បាន​បង្ក​កំហុស​រហូត​ទទួល​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ ហើយ​ក៏​ជា​ពេល​ដែល​ក្រុម Valencia ​រក​បាន​មួយ​គ្រាប់​ថែម​ទៀត​ដែរ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ទាត់​ដោយ​កីឡាករ Dani Parejo ។ ចប់​ការ​ប្រកួត​នៅ​ជើង​ទី​មួយ ពានរង្វាន់ Copa del Rey ​ក្រុម  Barakaldo ​ចាញ់​ក្រុម Valencia ​ដោយ​លទ្ធផល ៣-១ ។ ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​ខាង​មុខ​នេះ៕

 

​ជើង​ទី​មួយ Valencia ​ឈ្នះ Barakaldo ​៣-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey

 

​ជើង​ទី​មួយ Valencia ​ឈ្នះ Barakaldo ​៣-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey

 

​ជើង​ទី​មួយ Valencia ​ឈ្នះ Barakaldo ​៣-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey

 

​ជើង​ទី​មួយ Valencia ​ឈ្នះ Barakaldo ​៣-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ ដៃគូ​សហការ Valencia