សង្គម​ស៊ីវិល​​មាន​ក្តី​កង្វល់​ពី​ការ​ប្រើ​ប្រាស់​​អ៊ីន​ធើរណេត​នៅ​កម្ពុជា​

រាជ​ធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​៣ ធ្នូ ២០១៥ នេះ ​នៅ​សណ្ឋា​គារ​សាន់វ៉េ អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​សិក្ខាសាលាបច្ចេកវិទ្យាព័ត៌មាន និង​សារគមន៍​ថ្នាក់​ជាតិ ស្តីពី​​​អ៊ីនធើរណេតនៅ​កម្ពុជា ៖ កាលានុវត្តិ និង​ការ​ប្រឈម ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក ​ហាយ មករា នាយក​​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​អគ្គ​​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​​ក្រសួង​​មហាផ្ទៃ ​និង​មាន​​​​​សិក្ខា​កាម​​ចូលរួម​មក​ពី​ក្រសួង​ ស្ថាប័នជាតិ​​និង​អន្តរជាតិ វិទ្យា​ស្ថាន និង​វិស័យឯកជន​ផ្សេងៗទៀត សរុប​ប្រមាណ​ជា​១០០​រូប​ ​ ។​

​​សិក្ខា​សាលា​ខាង​លើនេះរៀបចំ​ឡើង​ក្នុង​គោល​បំណង​តម្រូវ​ការ​​ក្តី​កង្វល់​ ក៏ដូច​ជា​មតិ​ត្រឡប់​របស់​ក្រុម​បញ្ញវន្ត អង្គ​ការ​សង្គម​ស៊ីវិល ​ក្រុមយុវជន អ្នក​ប្រើ​ប្រាស់​​អ៊ីន​ធើរណេត ក៏​ដូច​ជា​វិស័យ​​ឯក​ជន ​លើ​ការ​ចូល​ទៅកាន់​អ៊ីនធើរណេត និង​សេរីភាព​​អ៊ីនធើរណេត ​ត្រូវ​ដឹង​ឮ និង​ទទួល​បាន​ការ​ឆ្លើយ​តប ៕​