ពលរដ្ឋជិត១០០នាក់​នៅក្រុងប៉ោយប៉ែត​ដង្ហែមឈូស​តវ៉ារឿងដីធ្លី

ខេត្តបន្ទាយមានជ័យ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងមកថា​ ក្រុមប្រជាពលរដ្ឋជិត១០០នាក់​មកពីភូមិផ្សារ​​កណ្តាល(៥០គ្រួសារ)​ និង​ភូមិក្បាលស្ពាន១ ​(៤៣គ្រួសារ) សង្កាត់-ក្រុង​ប៉ោយប៉ែតបានធ្វើការ​ប្រមូលផ្តុំគ្នាមុខសាលា​ក្រុងប៉ោយប៉ែត ​រួចនំាគ្នាដង្ហែមឈូស ​ដែលមានសរសេរ​ទុកសម្រាប់​ដាក់ខ្មោច​មន្រ្តី​ពុករលួយ​ ឆ្ពោះមកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ​ប្រយោជនដើម្បីទាមទារ​ឲ្យមានដំណោះស្រាយ​ផលប៉ះពាល់ពីការស្ថាបនាផ្លូវរថភ្លើងរបស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

យ៉ាងណាក៍ដោយ​ ការតវ៉ាលើកទី១១​នាព្រឹកថ្ងៃទី០៣ ធ្នូ ២០១៥នេះ​ ពុំមានអំពើហិង្សាណាមួយផ្ទុះឡើងទេ ៕