អ្នកគាំទ្រ​ស្រែក​ចង់​ផ្ទុះ​ឆាក​ពេល 2NE1 ត្រលប់​​មក​​វិញនៅ MAMA


អ្នកគាំទ្រ​ស្រែក​ចង់​ផ្ទុះ​ឆាក​ពេល 2NE1 ត្រលប់​​មក​​វិញនៅ MAMA

អ្នក​គាំទ្រ​ហាក់​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​នៅ​ពេល​ដែល​តារា​ចម្រៀង​ស្រី​ទាំង​បួន​របស់ YG លេច​មុខ​នៅ​លើ​ឆាក​តន្ត្រី​នៅ​ពេល​តែ​មួយ។

 

មុន​ពេល​កម្មវិធី MAMA 2015 ប្រព្រឹត្ត​ឡើង​ជា​ផ្លូវ​ការ​​ តើ​អ្នក​គាំទ្រ Kpop ទន្ទឹង​រង់ចាំ​អ្វី​ជាង​គេ? ប្រហែល​ជា​ការ​សម្ដែង​របស់ Big Bang, Ikon, Exo ឬ​ក៏ Psy។ ប៉ុន្តែ​នៅ​ពេល​កម្មវិធី​ប្រគល់​រង្វាន់​មួយ​នេះ​បាន​បញ្ចប់​ទៅ​ទើប​គេ​នឹក​ឃើញ​ថា ការ​សម្ដែង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជាង​គេ​នោះ​គឺ​ជា​ឆាក​របស់​ក្រុម​ចម្រៀង​នារី 2NE1 នោះ​ទេ។

 

អ្នកគាំទ្រ​ស្រែក​ចង់​ផ្ទុះ​ឆាក​ពេល 2NE1 ត្រលប់​​មក​​វិញនៅ MAMA

 

កាល​ពី​ថ្ងៃ​ទី ២ ខែ​ធ្នូ កម្មវិធី​ប្រគល់​រង្វាន់​​តន្ត្រី​ប្រចាំ​ឆ្នាំ​របស់​កូរ៉េ​ខាង​ត្បូង Mnet Music Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ហុងកុង នៅ​ចំ​ពោះ​មុខ​ទស្សនិកជន​រាប់​ម៉ឺន​នាក់។ មុន​ពេល​កម្មវិធី​ចាប់​ផ្ដើម Mnet គ្រាន់​តែ​បាន​ឲ្យ​ដឹង​ថា CL មេក្រុម 2NE1 នឹង​ចូល​រួម​ក្នុង​កម្មវិធី​នេះ គ្មាន​អ្នកណា​ដឹង​ថា​សមាជិក​របស់​ក្រុម​ចម្រៀង​នេះ​ទាំង​អស់​នឹង​បង្ហាញ​មុខ​រួម​គ្នា​នោះ​ទេ។

 

អ្នកគាំទ្រ​ស្រែក​ចង់​ផ្ទុះ​ឆាក​ពេល 2NE1 ត្រលប់​​មក​​វិញនៅ MAMA

 

ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ​ក្រោយ​ពេល CL សម្ដែង​ចប់​បទ “Baddest Female” និង “Hello Bitches” ចប់​ហើយ​ចុះ​ពី​លើ​ឆាក ទស្សនិកជន​បាន​គិត​ថា​ការ​សម្ដែង​នេះ​បាន​ចប់​ហើយ។ ខុស​ពី​ការ​គិត​នេះ Sandara, Minzy និង Park Bom ស្រាប់​តែ​លេច​មុខ​នៅ​លើ​ឆាក​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រែក​ហ៊ោ​សឹង​ផ្ទុះ​ឆាក។

 

អ្នកគាំទ្រ​ស្រែក​ចង់​ផ្ទុះ​ឆាក​ពេល 2NE1 ត្រលប់​​មក​​វិញនៅ MAMA

 

2NE1 បាន​ច្រៀង​​បទ​ចម្រៀង​ល្បី​ៗ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ៗ​ចំនួន​ពីរ​បទ គឺ “Fire” (២០០៩) និង បញ្ចប់​ទៅ​ដោយ​បទ “I Am The Best” (២០១១)។

 

Blackjacks (ឈ្មោះ​អ្នក​គាំទ្រ​របស់ 2NE1) ជា​ច្រើន​បាន​រំពឹង​ថា​ការ​សម្ដែង​រួម​គ្នា​របស់​អ្នក​ទាំង​បួន មាន​ន័យ​ថា​ពួក​គេ​នឹង​ត្រលប់​មក​ឆាក​តន្ត្រី​នៅ​ពេល​ឆាប់​ៗ​នេះ៕

 

 

ចុចអាន៖រំឭក​ការ​សម្ដែង​ពិសេស​ៗ​​​ជក់​ចិត្ត​ក្នុង​កម្មវិធី ​MAMA ឆ្នាំ​មុន​ៗ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖koreaboo