កំពុង​មាន​ចម្រូង​ចម្រាស ម៉ៅ ហាជី បញ្ចេញ​តម្លៃ​ខ្លួន


កំពុង​មាន​ចម្រូង​ចម្រាស ម៉ៅ ហាជី បញ្ចេញ​តម្លៃ​ខ្លួន

មុន​មាន​រឿង​​ប្ដឹង​ផ្ដល់​គ្នា ជុំ​វិញ​ការ​ចូល​រួម​ជាមួយ​ផលិតកម្ម​ថោន ទាំង​មិន​ទាន់​ផុត​កុងត្រា​ជា​មួយ​​កម្មវិធី​ Cambodian Idol  ហើយ​ត្រូវ​ហង្សមាស​ប្រកាស​ប្ដឹង លោក ម៉ៅ ហាជី បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ Cambodian Idol ធ្លាប់​បាន​ប្រាប់ Sabay ថា ការ​ច្រៀង​របស់​លោក​ក្នុង​មួយ​កម្មវិធី បច្ចុប្បន្ន​ស៊ីថ្លៃ​ចាប់​ពី៥០០ដុល្លារ​ឡើង។

 

 

កំពុង​មាន​ចម្រូង​ចម្រាស ម៉ៅ ហាជី បញ្ចេញ​តម្លៃ​ខ្លួន

 

 

 

 

ការ​​ថ្លែង​បែប​នេះ​គ្រា​ដែល​លោក​ទៅ​ច្រៀង​ក្នុង​ពិធី​​បើក​សម្ពោធ​ភោជនីយដ្ឋាន​មួយ​មាន​ឈ្មោះ​ថា “Les Cocktails, Bar & Tapas ” ស្ថិត​ក្នុង​សង្កាត់ បឹងកេកង១ ខណ្ឌ​ដូនពេញ រាជធានី ភ្នំពេញ កាល​ពី​ពេល​កន្លង​ទៅ ជា​មួយ លោក នី រតនា និង កញ្ញា ឱក សុគន្ធ​​កញ្ញា ។

 

 

លោក ម៉ៅ ហាជី បាន​​ឲ្យ​ដឹង​ថា  ចាប់​តាំង​ពី​លោក​មាន​មុខ​​ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី ​Cambodian Idolមក ទីផ្សារ​សិល្បៈ​របស់​លោក​មាន​សន្ទុះ​ខ្លាំង​គួរសម ដោយ​មាន​​ក្រុមហ៊ុន​ទទួល​រៀបចំ​កម្មវិធី​ ឬ​ហៅ​​ម្យ៉ាង​ទៀត​ថា Agency ទាក់​ទង​លោក​ទៅ​ច្រៀង​ជា​បន្ត​បន្ទាប់​មិន​ដាច់​ឡើយ។ ចំពោះ​តម្លៃ​វិញ គឺ​ស្ថិត​តាម​ការ​ចរាចរណ៍​គ្នា​ជា​មួយ​គ្នា​នោះ​​លោក​​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ទទួល​ចាប់​ពី​៥០០ ដុល្លារ​​ឡើង ដែល​តម្លៃ​នេះ គឺ​ខុស​គ្នា​មុន​ឆ្ងាយ​​ខ្លាំង​មុន​លោក​មាន​មុខ​ក្នុង​កម្មវិធី​Cambodian Idol ។

 

 

ក្នុង​បទ​សម្ភាស​​កាល​នោះ​លោក ម៉ៅ ហាជី ថ្លែង​ថា  ប្រសិន​ក្រុមហ៊ុន ឬagency ចង់​បាន​លើក​​ទៅ​ច្រៀង អាច​ទាក់​ទង​មក​លោក​ផ្ទាល់ ព្រោះ​លោក​មិន​ទាន់​​ជាប់​កុងត្រា​ផលិតកម្ម​មួយ​ណា​ឡើយ ហើយ​ចំពោះ​ការ​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម​​លោក មិន​ទាន់​គិតគូរ​ឡើយ ដោយ​ហេតុ​រវល់​ពេក។

មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​លោក ម៉ៅ ហាជី ត្រូវ​បាន​ផលិតកម្ម​ថោន បាន​ប្រកាស​ថា បាន​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​របស់​ផលិតកម្ម ថោន ស្រប​ពេល​ដែល លោក​មិន​ទាន់​ផុត​កុងត្រា​ជា​មួយ​កម្មវិធី Cambodian Idol​នៅ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ម្សិលមិញ​នេះ សាមី​ខ្លួន​អ្នក​ស្រុក​បាត់ដំបង​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​វិញ​ថា លោក​មិន​ទាន់​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ណា​មួយ​ឡើយ ហើយ​លោក​ក៏​មិន​បាន​ធ្វើ​អ្វី​ខុស​ជាមួយ​ហង្សមាស​ដែរ។

 

ហាជី ចេញ​មក​អះអាង​ដូច្នេះ​បន្ទាប់​ហង្សមាស​ដែល​លោក មាស រិទ្ធី ជា​អគ្គនាយករង បាន​ចេញ​មក​ប្រកាស​ថា ផលិតកម្ម​របស់​លោក​បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អតីត​បេក្ខភាព​កម្មវីធី Cambodian Idol រូបនេះ​ហើយ ក្រោយ​តារា​រូប​នេះ បាន​គេច​វេស​ពី​វេលា​ទុក​ពេល​ឲ្យ​ចូល​ខ្លួន​មក​ដោះ​ស្រាយ។ ទោះ​យ៉ាង​នេះ​ក្ដី ហាជី ប្រាប់​ថា លោក​គ្មាន​ភាព​ចាំ​បាច់​ត្រូវ​ចូល​ខ្លួន​ឡើយ ព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស។

 

 

កំពុង​មាន​ចម្រូង​ចម្រាស ម៉ៅ ហាជី បញ្ចេញ​តម្លៃ​ខ្លួន

 

 

ងាក​មក​ផលិតកម្ម​ថោន ដែល​បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កន្លង​មក​ថា ហាជី បាន​ចុះ​កុងត្រា​ជាមួយ​ខ្លួន​រយៈ​ពេល ៥​ឆ្នាំ​ហើយ​នោះ ក៏​បាន​ដក​ថយ​មួយ​ជំហាន​ដែរ។ លោក មាស សុខ​រតនៈ អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិតកម្ម​នេះ ប្រាប់ VOD ថា លោក​មិន​ទាន់​ដឹង​ថា ផលិតកម្ម​លោក​នឹង​លុប​កុងត្រា ឬ​ដោះ​ស្រាយ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​ហាជី ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិឡើយ។

 

លោក​ថា “ឥឡូវ​ហ្នឹង​ខ្ញុំ​អត់​ដឹង​​​​​រឿង​ហ្នឹង​​ តើ​​​​មេ​​គិត​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​​​​ធម្មតា​បើ​​​​បុគ្គល​​មួយ​បើ​មាន​បញ្ហា​នៅកន្លែង​ចាស់​ គឺ​ទាល់​តែ​​​​ដោះ​ស្រាយ​​ ទើប​​កន្លែង​ថ្មី​គេ​អាច​​ទទួល​យក​បាន​​​!”៕

 

 

 

អត្ថបទ៖ ខុត សីហា