ប្រារឰ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា

​ខេត្តស្វាយរៀង​៖អាជ្ញាធរខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​​នៅ​សាលប្រជុំ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​មាន​រៀបចំ​មិ​ទិ្ទ​ញ​ប្រារឰ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ – ២ ខែធ្នូ ឆ្នាំ​២០១៥​។​

​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​ក្រោម​វត្តមាន​លោក  ជៀង អំ ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាម​គ្គីះ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ​ជាច្រើន​អង្គ ថ្នាក់ដឹកនាំ​មន្ទីរ​នានា​ជុំវិញ​ខេត្ត​មន្ត្រីរាជការ​ដែលជា​សមា​ជិ​ក​សមាជិកា ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​១០០០​អង្គ​/​នាក់​។​

​លោក ជៀង អំ ក៏បាន​អាន​នូវ​សុន្ទរកថា​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុ​ា​ជា​ថ្លែង​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​(២​ធ្នូ​១៩៧៨-២​ធ្នូ​២០១៥)​។​

​នៅក្នុង​សុន្ទរកថា​នោះបាន​ផ្តោតទៅលើ​រយៈពេល​៣៧​ឆ្នាំ​កន្លងផុតទៅ ប៉ុន្តែ​យើងទាំងអស់គ្នា​ពិតជា​មិនអាច​បំភ្លេចបាន​នូវ​អតីតកាល​ដ៏​ងងឹតសូន្យ​សុង​ដែល​ពោល​ពេញ​ទៅដោយ​ទុក្ខវេទនា ការឈឺចាប់​ខ្លោចផ្សា និរាស​ព្រាត់ប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​ហ​២០​ថ្ងៃ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​បានឡើយ​។​ថ្ងៃ​២​ធ្នូ​ឆ្នាំ​១៩៧៨​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា​"​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​"​ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ​នា​ភូមិ​ជើង​ឃ្លូ ឃុំ ២​ធ្នូ  ស្រុក ស្នួល ខេត្ត ក្រចេះ ។​ដើម្បី​ឆ្លើយតប​ទៅ​និង​ការអំពាវនាវ​របស់រ​ណ​សិរ្ស​ប្រជាជន​គ្រប់ទិសទី​បាន​ក្រោកឈរ​រូប​រួមគ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​និង​ការគាំទ្រ​ពី​មិត្តភក្តិ​ជិត​ឆ្ងាយ​លើស​សកលលោក​ដើម្បី​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រហូតដល់​ទ​ទួលបាន​ជ័យជំនះ​ដ៏​យ​ត្រចះត្រចង់​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​។​មហា​ជ័យជំនះ​៧​មករា​១៩៧៩​បានបញ្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បើក​ឡើង​នូវ​សករាជ​ថ្មី​ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល​មកវិញ​នូវ​សិទ្ធិសេរីភាព​និង​ឱកាស​ដើម្បី​ស្តារ​និង​កសាង​មាតុភូមិ​របស់ខ្លួន​ឡើងវិញ​៕

ប្រារឰ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា
ប្រារឰ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា