​នារី​ម្នាក់​បើករថយន្ត​បុក​រនាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​១​កង់ ទុក​រថយន្ត​ចោល​គេចខ្លួនបាត់​

​រាជធានី​ភ្នំពេញ​៖​ស្រី​ស្អាត​ម្នា​ក់បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-9676 ទៅបុក​ក្បាល​ថ្ម​ដាក់​ចែកផ្លូវ បណ្តាល​ឲ្យ​បាក់​មួយ​កង់​ធំ ស្ថិត​តាមផ្លូវ​លេខ​២១៧ ស្ថិតក្នុង​សង្កាត់​អូរឫស្សី​ទី​៣ ខណ្ឌ​៧​មករា កាលពី​វេលា​នៅ​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​ខាងលើ​គេ​បានឃើញ​ស្រី​ស្អាត​ម្នាក់ បាន​បើករថយន្ត​តាមផ្លូវ​២១៧ ខណៈ​មកដល់​កន្លែងកើតហេតុ ក៏​រេ​ចង្កូត​ទៅបុក​នឹង​ថ្ម ដាក់​ចែក​ទ្រួ​ង​ផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដំ​ធំ និង​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​។ ចំណែក​ស្រី​បង្ក​បើករថយន្ត​បង្ក​មិនមាន​រងរបួស​នោះទេ ក្រោយ​កើតហេតុ​បាន​ដើរ​គេចខ្លួនបាត់ ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​បាត់​។ 

​បន្ទាប់ពី​កើតហេតុ​រថយន្ត​ត្រូវបាន​ខាង​ចរាចរណ៍​ក្រុង ស្ទូច​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​៕