​សាលាឧទ្ធរណ៍​បើក​សាវ​នា​ការ​សំណុំរឿង​នៅក្រៅ​ឃុំ​លោក ថោង សារ៉ាត់ ​ព្រឹក​នេះ​

​រាជធានី​ភ្នំពេញ​៖​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ​បាន​បើកសវនាការ លើ​សំណុំរឿង​នៅក្រៅ​ឃុំ​របស់ លោក ថោង សារ៉ាត់ ជាថ្មី​ម្តងទៀត បន្ទាប់ពី​មានការ​ស្នើ​ដោយ​ចុងចោទ​។​

​មន្ត្រី​សាលាឧទ្ធរណ៍​បានឱ្យដឹងថា នៅ​ព្រឹក​នេះ​តុលាការ​បើកសវនាការ​ជាថ្មី ដើម្បី​ជម្រះ​រឿង​សុំ​នៅក្រៅ​ឃុំ ដោយ​ក្នុងនោះ​ក៏មាន​វត្តមាន​របស់លោក ថោង សារ៉ាត់ ផងដែរ​។​

​គួរ​បញ្ជាក់ថា លោក ថោង សារ៉ាត់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដែល​កន្លងមក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស ឧកញ៉ា ថោង សារ៉ាត់ ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ​៦​ខែ ក្នុង​សំណុំរឿង​មួយទៀត​គឺ រក្សា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​៕

​សាលាឧទ្ធរណ៍​បើក​សាវ​នា​ការ​សំណុំរឿង​នៅក្រៅ​ឃុំ​លោក ថោង សារ៉ាត់ ​ព្រឹក​នេះ​