Adobe ស្នើ​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី Flash


Adobe ស្នើ​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី Flash

Flash ធ្លាប់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​គេហទំព័រ, ហ្គេម​និង​រូបភាព​មាន​ចលនា​ជា​ច្រើន តែ​ដោយ​សារ​តែ​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​ Flash មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​ក្រុមហ៊ុន Adobe ប្រកាស​ឲ្យ​ឈប់​ប្រើ​តែ​ម្ដង។

 

Adobe ស្នើ​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី Flash

 

ការ​ធ្វើ​បែប​នេះ​ព្រោះ​ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ព្រោះ Flashបាន​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ពី​ក្រុមHacker និង​ធ្វើ​ឲ្យLaptop របស់​អ្នក​ប្រើប្រាស់​ស៊ី​ថ្ម​ទៀត​ផង​។​

 

ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់ Adobe បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​ឈប់​ប្រើប្រាស់ Flash ហើយ​ពួក​គេ​ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ដែល​បង្កើត​មាតិកា​នៅ​លើ​វេបសាយ​ទាំង​អស់​ងាក​មក​ប្រើ HTML 5 ជំនួស​វិញ ព្រោះថា HTML 5 មាន​ទម្រង់​សុវត្ថិភាព​ខ្លាំង​ជាង។

 

​ទោះ​ជា​យ៉ាង​ណា Adobe នឹង​ធ្វើ​ការ​ជា​មួយ Microsoft និង Google ដើម្បី​ធ្វើ​ការ​សម្រួល​និង​បន្ថែម​នូវ​កម្រិត​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ហើយ​ពួក​ចង់​ឲ្យ Flash មាន​ប្រជាប្រិយ​ភាព​ឡើង​វិញ​។

 

បន្ត​អាន៖ បរទេស​យក​​ស្បែក​និង​ច្រមុះ រដ្ឋា ​យក​ទាំង​ជីវិត​​បញ្ជាក់​ពី​សមត្ថភាព​ការងារ។

បន្ត​អាន៖ យីហោ​ម៉ូតូ​​​ធំៗ​សំបូរ​​បែប​លើ​​ទីផ្សារ​ ម៉ាក​ល្បីៗ​​កាន់​តែ​​ប្រជែង​គ្នា។

 

 Adobe ស្នើ​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី Flash

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ verge

នាំមកជូនដោយ

Adobe ស្នើ​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី Flash