បុរស​ម្នាក់​ប្ដឹង​ Apple បាន​សម្រេច​ពី​បទ​លុប​រូបថត​​​​ពី​ទូរសព្ទ​អស់​គ្មាន​សល់​

បុរស​ម្នាក់​ប្ដឹង​ Apple បាន​សម្រេច​ពី​បទ​លុប​រូបថត​​​​ពី​ទូរសព្ទ​អស់​គ្មាន​សល់​

កាល​ពីថ្មីៗ​នេះ​ បុរស​សញ្ជាតិ​អង់គ្លេស​វ័យ​ ៦៨​ឆ្នាំ​មួយ​រូប​ បាន​សម្រេច​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ Apple ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ៧៥០០​ដុល្លារ​ បន្ទាប់​ពី​បុគ្គលិក​មួយ​រូប​របស់​ក្រុមហ៊ុន​នេះ​លុប​រូបថត​អនុស្សាវរីយ​រយៈ​ពេល​១៥​ឆ្នាំ​របស់​គាត់​គ្មាន​សល់។

 

បុរស​ម្នាក់​ប្ដឹង​ Apple បាន​សម្រេច​ពី​បទ​លុប​រូបថត​​​​ពី​ទូរសព្ទ​អស់​គ្មាន​សល់​

 

បុរស​ឈ្មោះ​ Deric White បាន​​និយាយ​ថា​រូបថត​ក្នុង​ទូរសព្ទ​ iPhone 5 របស់​គាត់​មានតម្លៃ​មិន​អាច​មាន​អ្វី​មក​ជំនួស​បាន​ឡើយ ដោយ​ក្នុង​នោះ​មាន​ទាំង​រូបថត​ដែល​បាន​ថត​ពេល​ទៅ​ក្រេប​ទឹក​ឃ្មុំ​ជា​មួយ​ភរិយា​ជា​ទី​ស្រលាញ់​ថែម​​ទៀត​ផង។

 

បុរស​វ័យ​ចំណាស់​រូប​នេះ​បាន​ឲ្យ​ដឹង​ដើម​ហេតុ​នៃ​ការ​​លុប​រូប​ថត​នេះ​រហូត​ដល់​មាន​ការ​ប្ដឹង​ផ្ដល់​ដូច​នេះ​ថា ដំបូង​ទូរសព្ទ​របស់​គាត់​ចាប់​ផ្ដើម​លោត​សារ​​បង្ហាញ​ថា​វា​កំពុង​តែ​មាន​បញ្ហា។ ដោយ​មិន​ដឹង​គួរ​ដោះ​ស្រាយ​របៀប​ណា​គាត់​ក៏​បាន​ទៅ​កាន់​សាខា​លក់​រាយ​របស់​ Apple នៅ​ទីក្រុង​ឡុងដុង​ ដើម្បី​ឲ្យ​បុគ្គលិក​ទី​នោះ​ជួយ​ត្រួត​ពិនិត្យ។

 

ដើម្បី​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ​បុគ្គលិក​របស់​ Apple បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ Reset ទូរសព្ទ​នោះ​ទៅ​សភាព​ដើម​ចេញ​ពី​រោងចក្រ​ ​ដោយ​ការ​ធ្វើ​ដូច​នេះ​អាច​បាត់​ឯកសារ​ដែល​មាន​ក្នុង​ទូរសព្ទ។ លោក​ White បន្ត​ថា​ អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​បំផុត​នោះ​គឺ​ បុគ្គលិក​បាន​សួរ​ទៅ​គាត់​ថា​មាន​បាន​ធ្វើ​ការ​ Back Up ឯកសារ​ទុក​ឬ​អត់​ ស្រប​ពេល​ដែល​គេ​បាន​ធ្វើ​ការ​ Reset រួច​ស្រេច​ទៅ​ហើយ​នោះ។

 

ហេតុ​នេះ​​ទើប​គាត់​សម្រេច​ចិត្ត​ធ្វើ​ការ​ប្ដឹង​ចំពោះ​ក្រុមហ៊ុន​ Apple ​ ហើយ​ជា​លទ្ធផល​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ គាត់​ទទួល​បាន​ប្រាក់​សំណង​១៨០០​ដុល្លារ​ ពី​តុលាការ Central London County ​នៃ​ទីក្រុង​ឡុងដុង៕

 

ចុច​អាន៖ iPhone 6c តម្លៃ​ប្រហែល​៤០០​ដុល្លារ​អាចចេញ​​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ

 

បុរស​ម្នាក់​ប្ដឹង​ Apple បាន​សម្រេច​ពី​បទ​លុប​រូបថត​​​​ពី​ទូរសព្ទ​អស់​គ្មាន​សល់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ CNET, Yahoo​​​​​​​

នាំមកជូនដោយ

បុរស​ម្នាក់​ប្ដឹង​ Apple បាន​សម្រេច​ពី​បទ​លុប​រូបថត​​​​ពី​ទូរសព្ទ​អស់​គ្មាន​សល់​