ទៅ​ឆក់​ត្រី ច្រ​វាបាន​ធ្លាក់​ពី​ទូក​ទៅក្នុង​ទឹក ចុះ​ទៅយក ឆក់​ស្លាប់​

​កណ្តាល: បុរស​ម្នាក់ ចេញ​ទៅរក​នេសាទ​ត្រីជាមួយ​ប្អូនបង្កើត ដោយ​នេសាទប្រើ​ឧបករណ៍​កែច្នៃ សម្រាប់​ឆក់​ត្រី​ប្រើដោយ​ថាមពល​អាគុយ ហើយ​ពេល​គាត់​កំពុង​ឆក់​ត្រី ច្រ​វា​បានធ្លាក់​ពី​ទូក​ទៅក្នុង​ទឹក រួច​គាត់​ចុះ​ទៅយក ក៏​ឆក់​ស្លាប់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ជាង​៦​ព្រឹក ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥  នៅ​ចំណុច​ក្បាល​កប៉ាល់ បឹង​វាល​សំណាប ភូមិ​ព្រែ​កតា​អុង​ទី​៣ ​ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេ​ត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ហុក សុខ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរអ្នកនេសាទ មាន​ទីលំនៅ ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេ​ត្តកណ្តាល​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បានចេញ​ទៅរក​នេសាទ​ត្រី ជាមួយ​ប្អូនបង្កើត ឈ្មោះ​ហុក មករា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ដោយ​នេសាទ​ប្រើ​ឧបករណ៍​កែច្នៃ​សម្រាប់​ ឆក់​ត្រី ប្រើ​ដោយ​ថាមពល អាគុយ​កម្លាំង ៤០ អំពែរ នៅ​ចំណុចកើតហេតុ ខាងលើ​។

​លុះដល់​វេលា​ម៉ោង​កើតហេតុ ជនរងគ្រោះ កំពុង​ឆក់​ត្រី នៅពេលនោះ ច្រ​វ៉ា បាន​ធ្លាក់​ពី​ទូក ទៅក្នុង​ទឹក ហើយ​ជនរងគ្រោះ ចុះ​ទៅយក ក៏​ធ្លាក់​ដង​ឧបករណ៍ ឆក់​ទៅក្នុង​ទឹក​ដែរ បណ្តាល​ឲ្យ​មាន​ចរន្ត ឆ្លងតាម​ទឹក ឆក់​ជនរងគ្រោះស្លាប់​តែម្តង ។​

​ក្រោយពី​មាន​ករណីនេះ​ភ្លាម កម្លាំង​សមត្ថកិច្ច បានមក​ពិនិត្យ​សាកសព ឃើញថា ជនរងគ្រោះ ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី ពី​ឧបករណ៍​កែច្នៃ សម្រាប់​ឆក់​ត្រី ពិតប្រាកដ​មែន បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​៕V​/S

ទៅ​ឆក់​ត្រី ច្រ​វាបាន​ធ្លាក់​ពី​ទូក​ទៅក្នុង​ទឹក ចុះ​ទៅយក ឆក់​ស្លាប់​

ទៅ​ឆក់​ត្រី ច្រ​វាបាន​ធ្លាក់​ពី​ទូក​ទៅក្នុង​ទឹក ចុះ​ទៅយក ឆក់​ស្លាប់​