ប៉ូលិស​ស្រុក​ស្អាង បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស ៣​នាក់ ជា​បន្តបន្ទាប់​

​កណ្តាល: លោក​សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ទី​២ ខែធ្នូ​នេះ​ថា ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​របស់​លោក ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន  នៅ​ភូមិ​ចុង​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​យប់ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៥ ។​

​លោក​អធិការ​ប៉ូលិស​ស្រុក​ស្អាង បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ អ៊ុន សម្បូរ អាយុ ២០​ឆ្នាំ​, ២- ឈ្មោះ សាញ សុខ​ជា អាយុ ១៨​ឆ្នាំ ។ យុវជន​ពីរ​នាក់​នេះ មានមុខ​របរ ជាជាង​ឈើ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​។  និង​ទី​៣-​ឈ្មោះ ច័ន្ទ សុភ័ក្ត្រ ហៅ វ៉ី​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប សម​ត្ថិ​ច្ច ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ២​កញ្ចប់ ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រែ​វែង​1F.4382  ។​

​លោក​អធិការ បានឱ្យដឹង​បន្ថែមថា នៅវេលា​ម៉ោង ជាង​៩​យប់ ថ្ងៃទី​២ ខែធ្នូ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ចំណុច​ផ្លូវជាតិ​លេខ​២១​បេ ក៏​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា ២​នាក់ នៅ​ចំណុចកើតហេតុ​ខាងលើ យើង​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​អ្នក​ទាំងពីរ បាន​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹក​ក ចំនួន ២​កញ្ចប់ នៅ​នឹង​ឈ្មោះ អ៊ុន សម្បូរ ហៅ ម៉ាប់ ហើយ​ក៏បាន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងពីរ​នាក់ ខាងលើ បាន​សារភាពថា ពួកខ្លួន​បាន​ទិញ​ថ្នាំញៀន ចំនួន ២​កញ្ចប់ ពី​វាល​ខ្សាច់​នៅ​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ក្នុងតម្លៃ ១០០.០០០ រៀល ។ ក្នុងនោះ ១​កញ្ចប់ ជា​របស់​ឈ្មោះ ច័ន្ទ សុ​ភ័​ក្រ ហៅ វ៉ី​ត ដែល​ផ្ញើ​ពួកគេ​ទិញ ។ ក្រោយពី​ទទួលបាន​ចម្លើយ សារភាពរ​បស់ជនស​ង្ស័​យ​ទាំងពីរ​ខាងលើ សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឈានទៅ​ឃាត់ខ្លួន ឈ្មោះ ច័ន្ទ សុភ័ក្ត្រ ហៅ វ៉ី​ត នៅ​ថ្ងៃ​ដដែល វេលា​ម៉ោងជាង​១០ យប់ បញ្ជូនមក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី ៕V/S

ប៉ូលិស​ស្រុក​ស្អាង បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស ៣​នាក់ ជា​បន្តបន្ទាប់​

ប៉ូលិស​ស្រុក​ស្អាង បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស ៣​នាក់ ជា​បន្តបន្ទាប់​