​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​

​កណ្តាល: កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ បានចេញ​ល្បាត ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​​ពីបទ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន ខុសច្បាប់​។

​ការ​ល្បាត និង​ឃាត់ខ្លួន ជនសង្ស័យ​៣​នាក់​នេះ នៅវេលា​ម៉ោង ១២​និង​៣០​នាទី រំលងអធ្រាត្រ ចូល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១ នៅ​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ១-​ឈ្មោ ចាន់ ចរិយា ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ចែង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​សែន​សុខ ​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។ ២-​ឈ្មោះ ផា សុភាព ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។ ៣-​ឈ្មោះ ភា រដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ចាប់យក​បាន មាន​ក្រាម​ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន ១​កញ្ចប់​តូច -​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ូ​គី ស្មាស់ ពណ៌​ខ្មៅ សេរី​២០០៩ ស្លាក​លេខ​កណ្តាល 1H282 -​ទូរស័ព្ទ​២​គ្រឿង ។​

​មុនពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់ ខាងលើ កម្លាំង​អន្តរាគមន៍ ក្រុង​តាខ្មៅ បានចេញ​ល្បាត បាន​ជួប​និង​ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ បាន​ឆែកឆេរ រកឃើញ​វត្ថុ​
​តាង​ខាងលើ​។ តាម​ការសាកសួរ ជនសង្ស័យ បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន មកពី​ម្តុំ​ឡឥដ្ឋ ចាក់អង្រែ​ក្រោម ដើម្បី​យកទៅ​ប្រើប្រាស់ ផ្ទាល់ខ្លួន​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕V​/S