​ចាប់ចោរ​ទាក់​ឆ្កែ​បាន​ម្នាក់ ក្នុងចំណោម​៤​នាក់ នៅ​កៀនស្វាយ​

​កណ្តាល: ជនសង្ស័យ​លួច​ទាក់​ឆ្កែ​ម្នាក់ ក្នុងចំណោម​គ្នា​៤​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ពួកគេ​បាន​លួច​ទាក់​ឆ្កែ អ្នកស្រុក​បាន​ហើយ ឆ្កែ​ស្រែក​ឮ​ដល់ ប្រជាពលរដ្ឋ នាំគ្នា​ចេញមក​មើល ភ័យ​ជិះ​ម៉ូតូ​បុក​ដើម​ខ្នុរបាក់ជើង និង​៣​នាក់​ទៀត រត់គេចខ្លួន​បាត់​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣​ភ្លឺ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទំនប់​សម្តេច ជា ស៊ីម ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ម្នាក់ ដែល​ឃាត់ខ្លួន ក្នុងចំណោម​៤​នាក់ ឈ្មោះ សុខ បូរាន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរប​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី កែវ ខណ្ឌ ឫស្សីកែវ ។ ចំណែក​៣​នាក់ ដែល​គេចខ្លួន​ត្រូវបាន​ស្គាល់ ១-​ឈ្មោះ​ម៊ី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ  មាន​ទី​លំ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ ធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ សង្កាត់​ទួល​សង្កែ រាជធានី ភ្នំពេញ​។ ៣-​ឈ្មោះ ហួយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​លំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​នៅ​មុនពេល​កើតហេតុ គឺ​ជនសង្ស័យ មាន​គ្នា​៤​នាក់ ជិៈ​ម៉ូតូ​២​គឿង ទិសដៅ​ពី​ភ្នំពេញ មក​ធើ្វ​សកម្មភាព​ទាក់​ឆ្កែ នៅ​ស្រុក​កៀនស្វាយ​។ លុះ​មកដល់​ចំណុច ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ជនសង្ស័យ បាន​ធើ្វ​សកម្មភាព​ទាក់​ឆ្កែ​បន្តទៀត តែ​ដោយ​ឮ​សម្លេង​ឆ្កែ​ស្រែក ប្រជាពលរដ្ឋ ក៍​នាំគ្នា​ចេញមក​មើល​។ ខណៈនោះ ជនសង្ស័យ ក៍​នាំគ្នា​ជិះ​ម៉ូតូ​រត់ ហើយ​បាន​ជិះ​បុក​ដើម​ខ្នុរ បណ្តាល​ឲ្យ​ឈ្មោះ សុខ បូរាន់ ដួល​ម៉ូតូ​បាក់ជើង​ខាងស្តាំ​។ រីឯ​ជនសង្ស័យ​៣​នាក់​ទៀត បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន បាត់អស់​។​

​បន្ទាប់មក សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ឈើទាល បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជនល្មើស​១​នាក់ ឈ្មោះ​សុខ បូរាន់ ភេទ​ប្រុស និង​ម៉ូតូ​១​គឿង ម៉ាក​ហុងដា សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០​ស្លាក​លេខ​ភ្នំពេញ 1AN-4536 ព្រមទាំង​សត្វ​ឆ្កែ​២​ក្បាល បញ្ជូនមក​អធិការដ្ឋាននគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​៕V​/S