​ឃាត់ខ្លួន​កម្មករ​២៩​នាក់ របស់លោក​ផ្កាយ​៣​ម្នាក់ ព្រួត​គ្នា​វាយ​យុវជន​ម្នាក់​ស្ទើរ​ស្លាប់

ភ្នំពេញ: កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួនក្រុមកម្មករ ចំនួន​២៩​នាក់  របស់លោក​ផ្កាយ​៣​ម្នាក់ ដែល​បាន​ប្រើ​ហិង្សា​វាយ និង​ចាក់ទៅលើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ស្ទើរ​ស្លាប់  ដេក​ដួលក្នុង​ថ្លុកឈាម ។​

​ករណី​អំពើហិង្សា ចាក់​និង​វាយ​ប៉ង​សម្លាប់​នេះ បានកើត​ឡើងនៅវេលា​ម៉ោង​ជិត ១០ យប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ត្រូវបាន​ក្រុមកម្មករ របស់លោក​នាយទាហាន ផ្កាយ​៣​ម្នាក់ បាន​វាយ​និង​ចាក់ រងរបួស​ធ្ងន់ ឈ្មោះ រ៉េត ថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ម្តុំ​កើតហេតុ ស្ថិតនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯ​ក្រុម​ជនដៃដល់​វិញជា​កម្មករ​ឃ្លាំង​ការ៉ូ​ស៊ី​ហ៊ូ​ហ៊ុយ ដែលមាន​ម្ចាស់​ជានាយទាហាន​ផ្កាយ​៣ ចំពោះ​ជនបង្កមាន​ចំនួន​សរុប​ទាំងអស់​២៩​នាក់ ត្រូវ​ឃាត់ខ្លួន​។​

​មូល​ហេតុដែល​បង្កឡើង ដោយសារ​ការផឹកស៊ី រាំលេងនៅ​ម្តុំ​ក្បែរ​ផ្ទះជួល​ជនរងគ្រោះ ក្រោយមកពេល​រាំ​ចប់​នោះ ក៏​ស្រាប់​តែមាន​សំឡេង​ស្រែក ដង្ហោយហៅ​ឲ្យ​ជួយ​ពី​ជនរងគ្រោះ​។​

​បើតាម​សាក្សី ដែល​ឃើញ​ហេតុការណ៍ បាន​ប្រាប់ថា មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ បាន​ទៅ​វ៉ៃ​គេដល់​កន្លែង​ឃ្លាំង ហើយ​ពេលនោះ ពួកកម្មករ​ឃ្លាំង ក៏បាន​ព្រួត​គ្នា​វ៉ៃ​វិញ​តែម្តង ដោយមាន​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ និង​ដំបង​ទីប​ជាច្រើន​ដើម​វ៉ៃ​ផង ចាក់​ផង នៅខាងមុខ​ឃ្លាំង បណ្តាល​ឲ្យ​ជនរងគ្រោះរងរបួស​ធ្ងន់​ដេក​ដួល ក្នុង​ថ្លុកឈាម​។ ក្រោយពី​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួយសង្គ្រោះ​។​

​ចំណែកឯ​ជនបង្ក​វិញ ត្រូវបាន​កម្លាំង រាជ​អាវុធហត្ថ​រាជធានី រួម​នឹង​ខណ្ឌ និង​កងកម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បានមក​ព័ទ្ធ និង​ឃាត់ បាន​ចំនួន​២៩​នាក់ បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕V​/S