អង់គ្លេស​​ចេញ​ច្បាំង​ប្រឆាំង ISIS ​ដែរ​ហើយ ក្រោយ​ឈ្នះ​សំឡេង​គាំទ្រ​នៅ​សភា

អង់គ្លេស​​ចេញ​ច្បាំង​ប្រឆាំង ISIS ​ដែរ​ហើយ ក្រោយ​ឈ្នះ​សំឡេង​គាំទ្រ​នៅ​សភា

​អង់គ្លេស​​នឹង​ចូល​រួម​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​​ក្រុម ISIS នៅ​ស៊ីរី ​​បន្ទាប់​ពី​​លោក​នាយករដ្ឋមន្ត្រី​ដេវីដ កាមេរ៉ូន បាន​ឈ្នះ​​សំឡេង​បោះ​ឆ្នោត​គាំទ្រ​​ក្នុង​រដ្ឋសភា​​ហួស​ការ​រំពឹង​ទុក ៣៩៧ ទល់​នឹង​ប្រឆាំង ២២៣សំឡេង កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

 

អង់គ្លេស​​ចេញ​ច្បាំង​ប្រឆាំង ISIS ​ដែរ​ហើយ ក្រោយ​ឈ្នះ​សំឡេង​គាំទ្រ​នៅ​សភា

 

​​​​​ក្រោយ​មាន​ការ​ពិភាក្សា​ដេញដោល​​​អស់​រយៈពេល​ជាង១០ម៉ោង ​សមាជិក​សភា​ភាគ​ច្រើន បាន​​យល់​ព្រម​ឲ្យ​យន្តហោះ​អង់គ្លេស​​បើក​ប្រតិបត្តិការ​​តាម​អាកាស​ប្រឆាំង​នឹង​សកម្ម​ប្រយុទ្ធ ISIS នៅ​ស៊ីរី​។​ បើ​តាម​រដ្ឋលេខាធិការ​​​កិច្ចការ​បរទេស​អង់គ្លេស​លោក Philip Hammond  និយាយ​ថា​ការ​វាយ​ប្រហារ​លើក​ដំបូង​អាច​ចាប់​ផ្ដើម​លឿន​បំផុត​នៅ​យប់​ទី ៣ធ្នូ​នេះ​តែ​ម្ដង។

 

កន្លង​មក​ លោក​នាយក​រដ្ឋមន្ត្រី ​ធ្លាប់​បាន​​ដេញ​ដោល​​ឲ្យ​សមាជិក​រដ្ឋសភាឆ្លើយ​​តប​នឹង​ការ​អំពាវនាវ​របស់​សម្ព័ន្ធមិត្ត​​​បារាំង និង​អាមេរិក ហើយបាន​បញ្ជាក់​​​បន្ថែម​ថា​ការ​ចូល​រួម​វាយប្រហារ IS គឺ​ជា​រឿង​ត្រឹម​ត្រូវ​គួរ​តែ​ធ្វើ។ ​លោក​ចោទ​សួរ​ថា៖ “តើ​យើង​គួរ​​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​កម្ទេច​ការ​គំរាម​កំហែង ឬ​អង្គុយ​​រង់​ចាំ​ពួក​ភេរវករ​ វាយ​ប្រហារ​លើ​យើង”?

 

អង់គ្លេស​​ចេញ​ច្បាំង​ប្រឆាំង ISIS ​ដែរ​ហើយ ក្រោយ​ឈ្នះ​សំឡេង​គាំទ្រ​នៅ​សភា

យន្តហោះ​ចម្បាំង​អង់គ្លេស Tornado នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ

 

ចំណែក​អ្នក​ប្រឆាំង​មិន​ឲ្យ​អង់គ្លេស​បើក​ប្រតិបត្តិការ​នៅ​ស៊ីរី​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​ជាង២ពាន់​នាក់​ផ្សេង​ទៀតដែល​កំពុង​ឈរ​តវ៉ា​នៅ​ក្រៅ​របង​សភា ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា និយាយ​ថា៖ “យើង​ត្រូវ​តែ​បញ្ឈប់​​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​គ្មាន​កំហុស បើ​មិន​អញ្ចឹង​ទេ​ប្រជាជន​ស្លូត​ត្រង់​​រាប់​ពាន់​នាក់​នឹង​ត្រូវ​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​លោក​ ដេវីដ កាមេរ៉ូន និង​សម្ព័ន្ធ​មិត្ត​របស់​គាត់​មិន​ខាន”។

 

​ទោះ​ជា​យ៉ាងណាក្ដី​ យន្តហោះ​ចម្បាំង​អង់គ្លេស​​ប្រភេទ Tornado ៤គ្រឿង បាន​ហោះ​ទៅ​កាន់​មូលដ្ឋានទ័ព​ RAF Akrotiri លើ​កោះ Cyprus ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ហើយ ក្រោយ​បោះ​ឆ្នោត​រួច​ក្ដៅៗ ប៉ុន្តែ​គោល​ដៅ​ត្រូវ​វាយ​ប្រហារ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ៕

 

អង់គ្លេស​​ចេញ​ច្បាំង​ប្រឆាំង ISIS ​ដែរ​ហើយ ក្រោយ​ឈ្នះ​សំឡេង​គាំទ្រ​នៅ​សភា

 

ចុចអាន៖ បារាំង​បញ្ជូន​នាវា​ចម្បាំង​​យក្ស ទៅ​ត​តាំង​​ ISIS

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channel News Asia